កម្សាន្ត៖ តារាសម្ដែងស្រី Angelababy បានទាក់ទាញការចាប់អារម្មណ៍ ពេលបង្ហាញខ្លួន ជាមួយនឹងម៉ូដសក់ និងការតុបតែងខ្លួន ដែលមានលក្ខណៈស្រដៀងគ្នាជាច្រើន កាលពីមុនៗ។

នៅពេលចូលរួមព្រឹត្តិការណ៍មួយ នៅថ្ងៃទី ២៥ ខែឧសភា កន្លងទៅនេះ តារាសម្តែងស្រី Angelababy បានស្លៀករ៉ូបពណ៌បៃតង ពីខូលិកសិន Spring/Summer 2025 Haute Couture របស់ Tony Ward ។ ការរចនាចង្កេះចំហ រួមផ្សំជាមួយគ្រឿងអលង្ការពេជ្រ Buccellati Étoilée និងការតុបតែងមុខយ៉ាងស្រស់ស្អាត បានជួយបង្កើនភាពលេចធ្លោ មានមន្តស្នេហ៍ដល់តារាស្រីរូបនេះ ទៀតផង។

នៅលើ Weibo ទស្សនិកជនបានសរសើរ Angelababy ពីភាពស្រស់ស្អាត ប្រៀបដូច ទេពមច្ឆាសមុទ្រទឹកជ្រៅ ដែលការបង្ហាញខ្លួនរបស់នាងនៅក្នុងព្រឹត្តិការណ៍នេះ បានជួយឱ្យពាក្យគន្លឹះឈ្មោះរបស់នាង ចូលទៅក្នុងការស្វែងរកកំពូល នៅលើ Weibo ។

មិនត្រឹមតែប៉ុណ្ណោះ ស្ទីលតុបតែងខ្លួន និងម៉ូដសក់របស់នាង ធ្វើឲ្យមនុស្សជាច្រើន នឹកឃើញដល់រូបភាពរបស់ Angelababy កាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលនាងចូលសិល្បៈជាលើកដំបូង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]