កម្សាន្ត៖ តារាសម្ដែង Nicholas Tse និង គូស្នេហ៍ ដែលជា តារាស្រី Faye Wong បានបង្ហាញភាពស្និទ្ធស្នាល ពេលត្រឡប់មកទីក្រុងប៉េកាំងវិញ បន្ទាប់ពី វិស្សមកាលនៅប្រទេសជប៉ុន។

Nicholas Tse
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ២៦ ខែឧសភា កន្លងទៅនេះ មានអ្នកប្រើប្រាស់ Weibo ម្នាក់ បានបង្ហោះរូបថតរបស់ Nicholas Tse និង Faye Wong ដែលបានបង្ហាញខ្លួន នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ខណៈដែល ពួកគេត្រៀមត្រឡប់ទៅទីក្រុងប៉េកាំងវិញ។

នៅក្នុងរូបថតនោះ Faye Wong បានដើរនៅខាងមុខ ចំណែក Nicholas Tse ដើរពីក្រោយ ដោយកាន់កាបូបស្ពាយរបស់មិត្តស្រី។ ពេញមួយពេលរៀបចំឡើងយន្តហោះ អ្នកទាំងពីរ បានតម្រង់ជួរជាមួយគ្នា សើចយ៉ាងស្និទ្ធស្នាល បង្កើតបរិយាកាសយ៉ាងផ្អែមល្ហែម។

Nicholas Tse និង គូស្នេហ៍ Faye Wong 

យោងតាម អ្នកថតរូប គូស្នេហ៍ទាំងពីរបានពាក់ម៉ាស់ ដោយ Nicholas Tse ពាក់អាវពណ៌ប្រផេះ និងខោជើងធំ រួមទាំងមួកកីឡាបេស្បលពណ៌ខ្មៅ ចំណែកឯ Faye Wong ពាក់អាវក្រៅពណ៌ខៀវ និងខោជើងធំពណ៌ស្វាយ សក់របស់នាងលើកឡើងចងជាប៊ុន ដែលជាស្ទីលដ៏ងាយស្រួល ផងដែរ។

យោងតាម ​​ប្រភព Sinchew បានឲ្យដឹងថា Faye Wong និង Nicholas Tse បានទៅប្រទេសជប៉ុន នៅពាក់កណ្តាលខែឧសភា ក្នុងឱកាសនៃទិវានៃក្តីស្រលាញ់ចិន ឧសភា 520 ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Nicholas Tse និង គូស្នេហ៍ Faye Wong 
Nicholas Tse និង គូស្នេហ៍ Faye Wong 
Nicholas Tse 
Nicholas Tse 
Nicholas Tse 
Nicholas Tse 
Nicholas Tse 
Nicholas Tse 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]