កម្សាន្ត៖ អាចនិយាយបានថា តារាសម្ដែងស្រី Liu Yifei ធ្លាប់បានធ្វើឱ្យមានការចាប់អារម្មណ៍ជាយូរមកហើយ នៅលើកញ្ចក់អេក្រង់ ជាមួយនឹងតួនាទីរបស់នាងជា Little Dragon Girl ជាមួយនឹងសម្រស់ដ៏ស្រស់បំព្រងនៅក្នុងរឿង «The Return of the Condor Heroes» ។ យ៉ាងណាមិញ ជាច្រើនឆ្នាំកន្លងផុតទៅ តារាស្រីរូបនេះ នៅតែត្រូវបានគេចាត់ទុកថា ជាទេពអប្សរ នៃកញ្ចក់ទូរទស្សន៍ចិន ជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាង។ 

 Liu Yifei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែងស្រី Liu Yifei ជា​តារា​ស្រីមួយ​រូប​ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន ដែល ក្រៅ​ពី​សមត្ថភាព​សម្ដែងហើយនោះ ទម្រង់​មុខ​ដ៏​ស្រស់​ស្អាត និង​រូបរាង​ដ៏​ទាក់ទាញ​របស់​នាង​ ក៏​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រចាប់​អារម្មណ៍។

ថ្មីៗនេះ រូបថតមួយសន្លឹករបស់ Liu Yifei នៅអាយុ ១០ឆ្នាំ ត្រូវបានអ្នកលេងអ៊ីនធឺណេត ជីកកកាយឡើងវិញ ហើយភ្លាមៗនោះ រូបមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំង។ ខណៈពេលនោះ ថ្វីត្បិតតែនាងនៅក្មេង ប៉ុន្តែសម្រស់ តារាស្រីរូបនេះ នៅតែទទួលបានការសរសើរ ជាមួយនឹងទម្រង់មុខដ៏ស្រស់ស្អាត របស់នាង ទៀតផង។

 Liu Yifei កាលពីក្មេង

នៅក្នុងរូបថតនោះ Liu Yifei មានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ ដោយបានស្លៀកសំលៀកបំពាក់ និងទម្លាក់សក់ត្រង់របស់នាង ជាមួយនឹងភាពប្រណីត បែបអភិជន នៅពេលដែលនាងញញឹម នាងមើលទៅដូចជាព្រះនាងមកពីពិភព Disney ។ បន្ទាប់ពីរូបថត របស់នាង ត្រូវបានចែករំលែកមក សម្រស់របស់នាង បានធ្វើឱ្យមនុស្សជាច្រើនលាន់មាត់សរសើរ ព្រោះតាំងពីក្មេងមក នាងមានមុខស្អាត ភ្នែកធំៗ  ច្រមុះស្អាតឆើតឆាយ និងមាត់តូច។ អ្នកលេងអ៊ីនធឺណិតជាច្រើន ថែមទាំងបញ្ជាក់ថា តារាស្រីរូបនេះ មិនបានវះកាត់កែសម្ផស្សទេ បន្ទាប់ពីដាក់រូបថតទាំងពីរសន្លឹកជាមួយគ្នា៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

 Liu Yifei កាលពីក្មេង និង បច្ចុប្បន្ន
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]