ខេត្តព្រះសីហនុ​៖ អ្នកភូមិនៅ​ខេត្តព្រះសីហនុ​បាននិយាយថា ពួកគាត់​ជឿ​ថារោងចក្រ​ស្បែកគោ​មួយកន្លែង  ក្បែរនោះដែលជាអ្នកបញ្ចេញ​កាកសំណល់​រាវ​ចូល​ទន្លេ​ក្នុងភូមិ​  ​គឺត្រូវ​តែទទួល​ខុស​ត្រូវ​ចំពោះ​ត្រី​ងាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ពលរដ្ឋ​រាយការណ៍​ថា មានត្រី​ងាប់យ៉ាង​ច្រើន​​នៅ​ព្រែក​កំពង់ស្មាច ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ករណីនេះអាចបណ្តាលមកពីដំណើរការរោងចក្រកែច្នៃស្បែកគោ ដែលមានទីតាំងនៅឃុំសាមគ្គី បានបញ្ចេញកាកសំណល់រាវចូលទៅក្នុងអូរ។

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារចម្រុះដឹកនាំដោយលោក ចេន រ៉េត នាយករងរដ្ឋបាលខេត្តព្រះសីហនុ ជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងហាមឃាត់ការបង្ហូរកាកសំណល់រាវពីរោងចក្រ ដែលបានបង្ហូរកាកសំណល់រាវចូលទៅក្នុងព្រែកកំពង់ស្មាច់ ដែលបង្កការខូចខាតបរិស្ថាន និងប៉ះពាល់ដល់ការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍ភ្លាមៗ ពីអ្នកជំនាញ ឬមន្ទីរពាក់ព័ន្ធណាមួយបញ្ជាក់ថា តើត្រីដែលប្រជាពលរដ្ឋចិញ្ចឹមនោះ ងាប់ដោយសារការបង្ហូរកាកសំណល់រាវរបស់រោងចក្រ ឬដោយសារបញ្ហាមួយចំនួនទៀតនោះទេ ដោយរង់ចាំការស៊ើបអង្កេតជាក់ស្តែងពីអ្នកជំនាញ។

ប្រភពពី៖ khmertimeskh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]