ប្រទះឃើញសពបុរសម្នាក់នៅក្នុងទន្លេសាប ដោយមានថ្មចងជាប់នឹងខ្សែពួរ។ សពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិខ្លងសុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សាកសពបុរសម្នាក់នេះ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានគេប្រទះឃើញស្លៀកខោពណ៌ប្រផេះ និងអាវខ្មៅមានរូបតុក្កតានៅលើនោះ។

សាកសពត្រូវបានអ្នកនេសាទប្រទះឃើញភ្លាមៗបានរាយការណ៍ទៅសមត្ថកិច្ចអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត។
ប្រភពពី៖ khmertimeskh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]