កម្សាន្ត៖ តារាសម្តែង លោក Brad Pitt បានចែករំលែកគំនិតរបស់ខ្លួន ជាលើកដំបូង ក្នុងការបញ្ចប់ការលែងលះជាមួយអតីតភរិយា ដែលជាតារាសម្ដែងស្រី Angelina Jolie បន្ទាប់ពី ៨ឆ្នាំ ហើយបានបញ្ជាក់ពីព័ត៌មានទាក់ទងនឹងទំនាក់ទំនងស្នេហារបស់លោក ជាមួយមិត្តស្រីដែលមានអាយុក្មេងជាងខ្លួន ២៧ ឆ្នាំ។

Brad Pitt 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តី GQ ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែឧសភា លោក Brad Pitt ត្រូវបានគេសួរ​ ថាតើលោកមានអារម្មណ៍ ធូរស្រាល ដែលដំណើរការលែងលះជាមួយ Angelina បានបញ្ចប់ ឬអត់នោះ តារាប្រុសរូបនេះ បានឆ្លើយថា «ទេ ខ្ញុំមិនគិតថា វាជារឿងធំនោះទេ។ វាគ្រាន់តែជារឿងដែលបានបញ្ចប់ដោយស្របច្បាប់ប៉ុណ្ណោះ»។

Brad Pitt 

Brad Pitt និង Angelina Jolie បានចែកផ្លូវគ្នា​ នៅឆ្នាំ ២០១៦ ប៉ុន្តែការលែងលះបានអូសបន្លាយ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ ។ ទន្ទឹមនឹងនេះដែរ ប្រាំខែបន្ទាប់ពី សារព័ត៌មានបានរាយការណ៍ថា ការលែងលះត្រូវបានបញ្ចប់ នេះជាលើកទីមួយហើយដែល Brad Pitt បញ្ចេញមតិលើបញ្ហានេះ។

Brad Pitt 

នៅក្នុងបទសម្ភាសន៍នេះផងដែរ Brad Pitt បានឆ្លើយតបទៅនឹងព័ត៌មានដែលថា លោក និងមិត្តស្រីថ្មីរបស់ខ្លួន បានបង្ហាញខ្លួនជាសាធារណៈជាមួយគ្នា ជាលើកដំបូងនៅឯការប្រណាំងរថយន្ត Formula 1 នៅប្រទេសអង់គ្លេសកាលពីឆ្នាំមុន ដែលជាមធ្យោបាយផ្សព្វផ្សាយភាពយន្ត F1 ដែលពួកគេកំពុងផលិត។ តារា​សម្ដែង​រូប​នេះ​ បាន​និយាយ​ថា «អត់​បាន​គ្រោង​ទុក​ទេ។ បើ​អ្នក​រស់​នៅ​គិត​បែប​នេះ ប្រាកដ​ជា​ហត់​ណាស់ ជីវិត​ក៏​នៅ​តែ​បន្ត ហើយ​ទំនាក់​ទំនង​ក៏​ដូច​គ្នា»៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Brad Pitt 
Brad Pitt 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]