កម្សាន្ត៖ កាលពីថ្ងៃទី ២៩ ខែឧសភាកន្លងទៅនេះ តារាស្រី Kylie Jenner និង គូស្នេហ៍ Timothée Chalamet បានទាក់ទាញចំណាប់អារម្មណ៍ ពេលបង្ហាញខ្លួនជាមួយគ្នា ទៅមើលបាល់បោះ នៅ New York សហរដ្ឋអាមេរិក។

Timothée Chalamet និង Kylie Jenner
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គូស្នេហ៍មួយគូនេះ ហាក់មិនបានមើលការប្រកួតនោះទេ ប៉ុន្តែ អ្នកទាំងពីរ ត្រូវបានគេចាប់អារម្មណ៍ ដោយបានបង្ហាញភាពស្និទ្ធស្នាល ពោរពេញដោយក្តីស្រលាញ់របស់ពួកគេ ជាសាធារណៈ។ លោក Timothée Chalamet និង Kylie Jenner បានបន្តថើ.បគ្នាយ៉ាងផ្អែមល្ហែម ដោយមិនខ្លាចភ្នែក និងកាមេរ៉ាចាប់យករូបភាពរបស់ពួកគេ។ 

Timothée Chalamet និង Kylie Jenner

នៅលើបណ្ដាញសង្គម អ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីរំភើបចំពោះទំនាក់ទំនងរបស់គូស្នេហ៍ដ៏ល្បីមួយគូនេះ ពីភាពផ្អែមល្ហែមរបស់ពួកគេ ក៏ដូចជាក្ដីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក។

Timothée Chalamet និង Kylie Jenner

ទោះបីជាមានការប្រឆាំង និងសំឡេងរំខានពីខាងភាគីរៀងខ្លួន ក៏ដោយ Timothée Chalamet និង Kylie Jenner នៅតែនៅជាមួយគ្នា ក្រោយពី បានទាក់ទងគ្នាតាំងពីខែមេសា ឆ្នាំ ២០២៣ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Timothée Chalamet និង Kylie Jenner
Timothée Chalamet និង Kylie Jenner
Timothée Chalamet និង Kylie Jenner
Timothée Chalamet និង Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Timothée Chalamet 
Timothée Chalamet 
Timothée Chalamet 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]