កម្សាន្ត៖ នៅថ្ងៃទី ៣១ ខែឧសភា កន្លងទៅនេះ យោងតាម Sina បានរាយការណ៍ថា តារាសម្ដែងស្រី Liu Yifei បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងរូបថតជាច្រើនសន្លឹក ដើម្បីស្វាគមន៍រដូវក្តៅ។ ទោះបីជារូបថតទាំងនោះត្រូវបានថតដោយចៃដន្យបន្ទាប់ពី បញ្ចប់កាលវិភាគការងារនៅក្រៅប្រទេសក៏ដោយ តែតារាស្រីរូបនេះ នៅតែស្រស់ស្អាត និងទទួលបានការសរសើរពីអ្នកលេងអ៊ីនធឺណិតជាច្រើន ផងដែរ។

នៅក្នុងរូបថត ដែលបានចែករំលែកចុងក្រោយនេះ តារាស្រី Liu Yifei បានបង្ហាញពីរូបរាងដ៏ស្រស់ស្អាត ភ្លឺថ្លា និងក្មេងជាងវ័យ របស់នាង។ ក្រោយស្រកទម្ងន់ តារាស្រីរូបនេះ បង្ហាញរាងស្លីម ចង្កេះតូច និងជើងវែងត្រង់ស្អាត។

នៅក្រោមការបង្ហោះរបស់ Liu Yifei អ្នកលេងអ៊ីនធឺណេត តែងតែសរសើរពីទិដ្ឋភាពមិននឹកស្មានដល់ របស់តារាស្រីរូបនេះ ពីភាពស្រស់ស្អាត មានមន្តស្នេហ៍ ទៀតផង។ ជាពិសេស នៅពេលចូលរួមក្នុងព្រឹត្តិការណ៍ថ្មីៗកន្លងទៅ Liu Yifei បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងរូបរាងស្គម មិនគួរឱ្យជឿរបស់នាង និងបានបង្ហាញភាពជឿជាក់ ជាមួយនឹងរូបរាងស្លីមជាងមុន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]