ភ្នំពេញ៖ លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ អគ្គទីប្រឹក្សា ពាណិជ្ជកម្ម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃ ក្រសួងពាណិជ្ជកម្មថៃ (DITP) បានថ្លែងថា៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃបានរៀបចំ កម្មវិធី Thai Food and Beverage Festival 2025 កម្មវិធីផ្សព្វផ្សាយទំនិញ ឧបភោគបរិភោគថៃ សហការគ្នាជួយដល់ ជីវភាពរស់នៅ នៅម៉ាក្រូសាខា សែនសុខ ជ្រោយចង្វារ និងសៀមរាប។ កម្មវិធីនេះ នឹង រៀបចំឡើងចាប់ពីថ្ងៃទី ០៥-១៨ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងកម្មវិធីនេះនឹងមានការ លក់ជូននូវទំនិញឧបភោគបរិភោគថៃ គុណភាពខ្ពស់ ក្នុងតម្លៃពិសេស។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធីនេះនឹងមានការចែកជូន និងភ្លក់ម្ហូបថៃ ពី ភោជនីយដ្ឋានថៃ ដែលទទួលបានស្លាកសញ្ញាបញ្ជាក់ ពីគុណភាព Thai SELECT នៅរៀងរាល់ថ្ងៃសៅរ៍ (០៧/០៦/២០២៥)និងអាទិត្យ(០៨/០៦/២០២៥) ក្នុងអំឡុងពេលនៃការរៀបចំកម្មវិធី។

រូបភាព

ជាពិសេស ពេលលោកអ្នកទិញទំនិញនៅក្នុងកម្មវិធីនេះ ២០ដុល្លារ នឹងទទួលបានឆ្នោតផ្សងសំណាង ១ សន្លឹកដើម្បីឈ្នះរង្វាន់ជាច្រើន (ចាប់រង្វាន់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៥ល្ងាច) នៅម៉ាក្រូសែនសុខ ។

រូបភាព

ក្នុងឱកាសដ៏ល្អនេះ សូមអញ្ជើញលោក អ្នកមកចូលរួមទស្សនា កម្មវិធីផ្សព្វផ្សាយ ទំនិញឧបភោគបរិភោគថៃ ឆ្នាំ២០២៥ ដើម្បីជ្រើសរើសទិញ និងទស្សនាទំនិញថៃ គុណភាពខ្ពស់ ក្នុងតម្លៃពិសេស ជួយដល់ ជីវភាពរស់នៅជូនដល់ប្រជាជនកម្ពុជា ។ លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ បានថ្លែងដូច្នេះ។

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]