កម្សាន្ត៖ ថ្មីៗនេះ Lauryn បានបង្ហាញការអន់ចិត្តចំពោះការចោទប្រកាន់របស់មហាជន ដែលថា នាងរាងស្អាតដោយសារកែ។ គូស្នេហ៍របស់តារារ៉េប វណ្ណដា បានសរសេររៀបរាប់ថា ទោះហាត់ប្រាណមាន abs មែន ប៉ុន្ដែ នៅពេលដែលញុំាអាហារហើយ វាណែនពោះ ធ្វើឲ្យពោះឡើងមូលអញ្ចឹងឯង។

តារាស្រីរាងស្អាតរូបនេះ បានសរសេររៀបរាប់នៅក្នុង Story គណនី Instagram របស់ខ្លួនថា "Guys! ខ្ញុំហាត់ប្រាណរាប់ឆ្នាំហើយ ពេលធម្មតាអត់ទាន់ញុំាអីគឺ ឃើញរាងស្អាតឃើញ abs បន្ទាប់ពីញុំាហើយផឹកហើយគឺ វាណែនពោះឃើញមូលចឹងហើយ ពេលស្រកពោះក៏វាធម្មតាតាមហ្នឹង I'm also a human ណា! មិនមែនជ័រណា! នេះខ្ញុំតែងតែចែករំលែករូបភាពខ្លះៗពេលខ្ញុំហាត់ប្រាណ និងវិធីដែលខ្ញុំទៅហាត់បានផលមែន ដល់ពេលទៅឲ្យ credit លើការចាក់នេះចាក់នុះ កែ បូម អីហ្នឹង ខ្ញុំអន់ចិត្តខ្លាំងមែនទែន...

ព្រោះខ្ញុំចែករំលែកតែអីដែលជាសកម្មភាពពិតនៅក្នុងជីវិតខ្ញុំតែងតែធ្វើនឹងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាខំថែខំហាត់អ្វីដែលយើងអាចកែប្រែដោយខ្លួនឯងបាន បើខ្ញុំកែកន្លែងណាមួយខ្ញុំអត់ចាំបាច់និយាយរ៉ាយរ៉ាប់ពីវិធីនេះនុះទេ ហើយបើចឹងខ្ញុំបានលុយ Sponsor ទៀត(បើខ្ញុំកកែកន្លែងណាមួយមែន)អន់ចិត្តទេ ដល់អ្នកត្រង់ជាមួយហើយ គេអត់ជឿ...មិនមែនអ្នកដែលអញនកទាំងអស់គ្នាស្គាល់ក្នុងបណ្ដាញសង្គមសុទ្ធតែកែកុនគ្រប់គ្នាណា..."។

ប្រភព៖ Lauryn Lauryn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]