កម្សាន្ត៖ ថ្មីៗនេះ ផលិតកម្ម Mediaload Pictures ដែលជាផលិតកម្មភាពយន្ដខ្មែរថ្មីមួយ បានបញ្ចេញស្នាដៃរឿងបែបខ្មែរសម័យបុរាណ ចំណងជើងថា កំហឹងធ្មប់។ ជាពិសេស រឿងមួយនេះ សម្ដែងដោយតួឯកស្រី កំពុងពេញនិយម កូនកាត់ខ្មែរ-បារាំង Mélia មាលា និង តារាប្រុសកូនកាត់ខ្មែរ-សីងកាពួ លោក David។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំខាន់យើងបានឃើញ David សម្ដែងក្នុងសម័យបុរាណជាលើកដំបូង ចេញមកបែបមុខមាំ សាច់ដុំធំៗ ហើយប៉ះខាងស្រីវិញ មកលើកនេះ តួអង្គ Mélia កាចជាងមុន មុខមាំ កំហឹងពេញខ្លួនតែម្ដង។ 

ចំណែកឯសាច់រឿងវិញ មើលទៅតាម Official Trailer ពិតជាប្លែក កំហឹងតួស្រីខ្លាំងណាស់! តើនាងជ្រើសរើស ស្នេហា ឬ ការសងសឹក? ហើយតួប្រុស តាមស្រឡាញ់តួស្រី ប៉ុន្ដែតួស្រីជាអ្នកសម្លាប់ឪពុករបស់ខ្លួន! តើតួប្រុសគិតយ៉ាងណា?

រឿង “កំហឹងធ្មប់ | The Witch Return” នឹងមកដល់នៅគ្រប់រោងភាពយន្តនៅថ្ងៃទី 16 មិថុនា 2025

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]