ថៃ៖ យោងទៅតាមសារព័ត៌មានរបស់ថៃ Khaosod ដែលដកស្រង់ប្រភពពីនាយកដ្ឋានឃ្លាំមើលគ្រោះរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយម, រញ្ជួយដីកើតឡើងនាវេលាម៉ោង ២:០៧នាទីរសៀលថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥ ក្នុងតំបន់ Mae Pang ជាមួយជម្រៅ ត្រឹម១គីឡូម៉ែត្រប៉ុណ្ណោះ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានប្រាប់អ្នកសារព័ត៌មានថា ផ្ទះរបស់ពួកគេរង្គើដោយរញ្ជួយដីនេះ ហើយពួកគេត្រូវរត់រកកន្លែងសុវត្ថិភាព ការពារគ្រោះថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយមក អាជ្ញាធរមូលដ្ឋានក៏ចេញបញ្ជាឲ្យក្រុមមន្ត្រីចុះទៅពិនិត្យនិងវាយតម្លៃការខូចខាត។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានជនរងគ្រោះទេក្នុងការរញ្ជួយដីនេះ៕
ប្រភព៖ Khaosod
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]