កម្សាន្ត៖ ភ្នាក់ងាររបស់តារាចម្រៀងរ៉េបល្បីឈ្មោះមេក្រុម Big Bang គឺ G-Dragon បានចេញមកបកស្រាយព័ត៌មានចចាមអារ៉ាមថា រូបគេមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Sana មកពីក្រុមចម្រៀងនារី Twice ។

ហេតុការណ៍ដែលនាំឲ្យមានការសង្ស័យបែបនេះគឺមកពី G-Dragon បានចូលរួមការប្រគុំតន្ត្រីរបស់ Coldplay នៅទីក្រុងសេអ៊ូល ថ្ងៃទី២២ខែមេសា ហើយបន្ទាប់ពីប្រគុំតន្ត្រីចប់ គេបានបង្ហោះរូបនិងបាន Tag ឲ្យ Sana មកពីក្រុម Twice បន្ទាប់មកការបង្ហោះនោះក៏បានលុបចេញ ធ្វើឲ្យផ្ទុះការសង្ស័យនិងចាប់អារម្មណ៍តែម្ដង។

ទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃទី២ខែមិថុនានេះ ភ្នាក់ងារ G-Dragon បានចេញសេចក្ដីថ្លែងការណ៍មួយថា៖
"ពួកយើងចង់ចេញមកបកស្រាយពីការយល់ច្រឡំទៅលើពាក្យចចាមអារ៉ាមថ្មីៗនេះទាក់ទងនឹងទំនាក់ទំនងស្នេហារបស់ G-Dragon។ G-Dragon បានចូលរួមថតកម្មវិធីមួយក្នុង Youtube គឺ "Dex and Sana's Fridge Interview" នាថ្ងៃទី១៤ខែមេសា ហើយការ Tag របស់ G-Dragon ឲ្យ Sana នោះគឺជាកាយវិការសម្ដែងពីមិត្តភាពបន្ទាប់ពីថតហើយប៉ុណ្ណោះ។"


ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]