ថៃ៖ យោធាថៃម្នាក់ត្រូវបាត់បង់ជីវិត ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅខេត្ត Pattani ភាគខាងត្បូង នៅថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥។

តាមប្រភពបានឲ្យដឹងថា យោធាម្នាក់មានឈ្មោះ Apichart Phaphan បានស្លាប់ដោយសារតែការផ្ទុះគ្រាប់បែក ដែលបង្កលើផ្លូវហាយវ៉េលេខ ៤១៥៧ ក្នុងស្រុក Panare ខណៈមានសេចក្តីរាយការណ៍ថា ហេតុការណ៍នេះកើតឡើង ពេលយោធាមួយក្រុម ធ្វើដំណើរមកពីកម្មវិធីមួយ ដែលរៀបចំដោយរដ្ឋបាលស្រុកនេះ។

ក្រៅពីអ្នកស្លាប់ហើយនោះ ក៏មានមន្ត្រីយោធា៤នាក់ផ្សេងទៀតត្រូវរបួសផងដែរ ក្នុងនោះមានម្នាក់របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Panare ភ្លាមៗ៕
ប្រភព៖ Khaosod


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]