កម្សាន្ត៖ តែងតែត្រូវបានហ្វេនៗជាច្រើនមានការចាប់អារម្មណ៍ រាល់ការបង្ហាញខ្លួន របស់ តារាចម្រៀងស្រី Selena Gomez ជាមួយនឹងស្ទាយ៍ជាបន្តបន្ទាប់ ខណៈមួយរយៈចុងក្រោយនេះ រូបនាងតែងតែទទួលបានការសរសើរពីរូបសម្រស់ ភាពស្រស់ស្អាតខ្លាំងជាងមុន។

ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានចេញមកបានទទួលទានអាហារពេលល្ងាចដ៏រីករាយនៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី ៣១ ខែឧសភា ដោយអបអរដល់តារាចម្រៀងស្រី Taylor ដែលបានទិញកម្មសិទ្ធិអាល់ប៊ុមចាស់ ចំនួន ៦ វិញត្រឡប់មកវិញ។

ក្នុងនោះដែរ តារាចម្រៀងស្រី Selena Gomez បានបង្ហាញស្ទាយ៍តុបតែងខ្លួនយ៉ាងទាក់ទាញ ដោយបានពាក់អាវក្រៅជាមួយខោពណ៌ត្នោត ព្រមទាំងអាវរឹបរាថ បង្ហាញរូបរាងស្លីមស្អាត ដែលមើលទៅកាន់តែមានភាពឆើតឆាយ ស័ក្តិសមគ្នាយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]