កម្សាន្ត៖ ថ្មីៗនេះ Taylor Swift បានទាក់ទាញចំណាប់អារម្មណ៍ ដោយបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយកន្លែង មានវត្តមានមិត្តជិតស្និទ្ធ Selena Gomez ។

នាពេលកន្លងមក Taylor Swift និង Selena Gomez កម្រមានឱកាសបានជួបគ្នាណាស់ ដូច្នេះហើយការជួបជុំគ្នានេះ បង្កជាភាពភ្ញាក់ផ្អើល នៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស។ ក្នុងនោះដែរ ត្រូវបានគេដឹងថា អ្នកទាំងពីរនេះ បានអបអរ Taylor Swift ដែលទទួលបានកម្មសិទ្ធិលើអាល់ប៊ុម ៦ ដំបូងរបស់នាង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការចេញមកបង្ហាញខ្លួនលើកនេះ តារាចម្រៀងស្រី Taylor Swift បានបង្ហាញសម្រស់ឆើតឆាយ ដោយស្លៀកពាក់រ៉ូបខ្លីពណ៌ខ្មៅ ស្បែកជើងកែង លេងស្ទាយ៍សក់ និងតែងមុខយ៉ាងសមគ្នា។ នៅខាងក្នុងភោជនីយដ្ឋាន ក្រុមអ្នកធ្វើដំណើរ បានថតរូបភាពមិត្តភក្តិជិតស្និទ្ធទាំងពីរនាក់ ដែលកំពុងជជែកគ្នាយ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]