ជាដំណឹងដ៏គួរឲ្យសោកស្ដាយមួយដែល លោកព្រឹទ្ធាចារ្យល្បុក្កតោ សាន គឹមស៊ាន បានទទួលមរណភាពថ្មីៗនេះ  ដោយសារជំងឺគាំងបេះដូង នៅក្នុងវ័យ៨០ឆ្នាំ នេះបើតាមការបញ្ជាក់របស់លោក អ៊ួរ តារា អគ្គលេខាធិការរងសហព័ន្ធកីឡា​ល្បុក្កតោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន គឺជាគ្រូតាម្នាក់ដែលរួមចំណែកក្នុងការស្តារគុនល្បុក្កតោទ្បើងវិញ និងជាអ្នកនាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក។ 

សូមលោកតាទៅឲ្យបានស្ងប់ចិត្តចុះ ក្បាច់គុន ល្បុក្កតោ ដែលលោកតាខិតខំស្រាវជ្រាវចងក្រង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងយុវជនជំនាន់ក្រោយខិតខំបីបាច់ថែក្សាបន្តយ៉ាងល្អ ហើយបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការUNESCOកាលពីឆ្នាំ២០២២កន្លងទៅរួចហើយ។

លោកគ្រូព្រឹទ្ធាចារ្យល្បុក្កតោ សាន គឹមស៊ាន ឯកទេសគុនល្បុក្កតោខ្មែរបានទទួលមរណភាពនៅ ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០​ឆ្នាំ ដោយសារជំងឺគាំងបេះដូង ។

អរគុណណាស់ដែលបានចំណាយពេលវេលា១ជីវិតដើម្បីក្បាច់គុនដូនតា

សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកគ្រូ អញ្ជើញដល់ឋានដ៏ខ្ពង់ខ្ពស់គម្បីអាក់ខានឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]