កម្សាន្ត៖ Knox និង Vivienne ដែលត្រូវបានគេស្គាល់ថា ជាកូនភ្លោះរបស់តារាសម្ដែងស្រី Angelina Jolie បានចេញបង្ហាញខ្លួននៅខាងក្រៅ ដោយបានតុបតែងក្នុងសម្លៀកបំពាក់រដូវក្តៅ ដែលជាទីចាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន។

តាមរយៈរូបភាពដែលបានបង្ហាញ កូនភ្លោះទាំងពីររូបនេះ ត្រូវបានគេប្រទះឃើញ ដើរទិញឥវ៉ាន់ជាមួយគ្នា នៅទីក្រុង Los Angeles កាលពីប៉ុន្មានថ្ងៃមុន។ ក្នុងនោះដែរ Vivienne បានតុបតែងខ្លួន ពាក់អាវយឺតពណ៌ស ខោខូវប៊យ និងស្បែកជើងប៉ាតា។ ខណៈ Knox បានជ្រើសរើសសំលៀកបំពាក់ដូចគ្នា និងស្បែកជើងស-ខ្មៅ ដូចទៅនឹងប្អូនស្រីរបស់ខ្លួន។

កូនភ្លោះទាំងពីររូបនេះ ចូលចិត្តស្ទាយ៍បែបសាមញ្ញ និងមិនសូវស្លៀកសម្លៀកបំពាក់បែបប្រណិតនោះទេ ខណៈភាគច្រើន អ្នកទាំងពីរ តែងតែជ្រើសរើសម៉ាក ដែលមានតម្លៃសមរម្យ។

កូនភ្លោះទាំងពីររូបនេះ នឹងមានអាយុ ១៧ ឆ្នាំ នៅថ្ងៃទី ១២ ខែកក្កដាខាងមុខនេះហើយ ព្រមទាំងត្រូវបានគេនិយាយថា ពួកគេពិតជាស្រស់ស្អាត ដែលទទួលបានមកពី របស់ឪពុកម្តាយរបស់ខ្លួន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]