កម្សាន្ត៖ តារា​ចម្រៀងស្រី Taylor Swift បាន​បង្ហាញខ្លួនយ៉ាងទាក់ទាញ ស្លៀក​រ៉ូប​ផ្កា​ពណ៌​ខៀវ​ ខណៈ​នាង​ និង​គូស្នេហ៍ លោក Travis Kelce បាន​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្អូន​ជីដូន​មួយ​ របស់​ពួក​គេ​ ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា កន្លងទៅនេះ។

Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញ តារាចម្រៀងស្រី Taylor Swift និង លោក Travis Kelce នៅក្នុងពិធីមង្គលការ នៅ Nashville កាលពីថ្ងៃសុក្រ។ អ្នក​គាំទ្រ​ម្នាក់​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ X ជាមួយ​នឹង​ចំណង​ជើង​ថា «មិន​គួរឲ្យជឿ Taylor Swift នៅ​ក្នុង​ពិធី​មង្គលការ​មិត្ត​ខ្ញុំ​ទេ»។ នៅក្នុងរូបថត និងវីដេអូដ៏ល្បីនៅលើ TikTok តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះ មើលទៅស្រស់ស្អាតក្នុងឈុតផ្កាគ្មានខ្សែ និងស្បែកជើងកែងខ្ពស់។ យោងតាម ​​Page Six រ៉ូបនេះ គឺមកពីម៉ាក Markarian ដែលមានតម្លៃជិត ២០០០ ដុល្លារ។

Taylor Swift

ក្នុងនោះដែរ Taylor ថែមទាំងបាន​លេងម៉ូតសក់​របស់​នាង ​ក្នុង​ម៉ូតបែប​បុរាណ និង​បាន​តុបតែង​ខ្លួន​បែបស្រាលៗ ខណៈ Travis Kelce ពាក់អាវដៃខ្លី និងខោជើងវែង។ គូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញរាំជាមួយគ្នាយ៉ាងរំភើប នៅក្នុងពិធីមង្គលការរបស់បងប្អូនជីដូនមួយរបស់ Travis គឺ Tanner Corum ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]