កម្សាន្ត៖ អតីតតារាម៉ូដែលស្រី Miranda Kerr បានទាក់ទាញការចាប់អារម្មណ៍ ដោយបាន​អម​ដំណើរ​ស្វាមី Evan Spiegel និង ​អតីត​ស្វាមី​ ដែលជាតារា​សម្ដែង លោក Orlando Bloom ទៅ​កាន់​កម្មវិធី​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​របស់​កូន​ប្រុស​ច្បង Flynn Bloom ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា។

Miranda Kerr និង ស្វាមី Evan Spiegel 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Miranda Kerr បានមកដល់សាលាកូនប្រុសរបស់នាង យ៉ាងសប្បាយរីករាយ ជាមួយស្វាមីមហាសេដ្ឋីលោក Evan Spiegel ។ នាង​និង​ស្វាមី​ ស្លៀកពាក់​សាមញ្ញ កាន់​ភួង​ផ្កា​ដើម្បី​អបអរសាទរ Flynn ។ Flynn វ័យ ១៤ ឆ្នាំ គឺជាកូនរបស់ Miranda ពីអាពាហ៍ពិពាហ៍ដំបូងរបស់នាង ជាមួយតារាសម្តែង លោក Orlando Bloom ។ 

Orlando Bloom, Miranda Kerr និង Evan Spiegel 

លោក Orlando Bloom បានជួបជុំជាមួយអតីតភរិយារបស់ខ្លួន ក្នុងព្រឹត្តិការណ៍នេះ។ យោងតាម ​​JJ គូដណ្តឹងរបស់ Orlando ដែលជាតារាចម្រៀង Katy Perry មិនបានចូលរួមទេ ព្រោះនាងកំពុងធ្វើដំណើរកម្សាន្តនៅប្រទេសអូស្ត្រាលី។ Orlando និង Katy មានទំនាក់ទំនងជិតស្និទ្ធជាមួយ Miranda និងស្វាមី Evan ដែលជារឿយៗ ពួកគេធ្វើដំណើរជាមួយគ្នា និងជួបជុំគ្នានៅថ្ងៃឈប់សម្រាក។

 Evan Spiegel និង Orlando Bloom

នៅក្នុងផតឃែស្ថឆ្នាំ ២០២១ Miranda បាននិយាយថា នាងបានចាត់ទុក Orlando ជាមិត្តម្នាក់ និងជាបងប្រុសម្នាក់ បន្ទាប់ពីលែងលះគ្នាកាលពីឆ្នាំ ២០១៣។ តារាម៉ូដែលរូបនេះ ក៏បានបង្ហើបថា នាងមានភាពស្និទ្ធស្នាលជាមួយ Katy Perry ដូចជាបងប្អូនស្រី ហើយពួកគេដូចជាគ្រួសារដែលស្និទ្ធស្នាលនឹងគ្នា។

 Evan Spiegel និង Orlando Bloom

នៅក្នុងការចូលរួមព្រឹត្តិការណ៍នេះ Orlando ត្រូវបានគេឃើញឱបប្តីរបស់ Miranda Kerr នៅពេលពួកគេជួបគ្នា។ យោងតាម ​​Miranda, Orlando និង Evan Spiegel បានចុះសម្រុងគ្នាយ៉ាងល្អ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Miranda Kerr និង ស្វាមី Evan Spiegel 
 Evan Spiegel និង Orlando Bloom
Miranda Kerr និង ស្វាមី Evan Spiegel 
Miranda Kerr និង ស្វាមី Evan Spiegel 
Miranda Kerr និង ស្វាមី Evan Spiegel 
Miranda Kerr និង ស្វាមី Evan Spiegel 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]