កម្សាន្ត៖ ក្រឡេកមកមើលពីស្ទាយ៍តុបតែង សម្រាប់ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែបង្ហាញពីភាពទាក់ទាញ ជាមួយនឹងភាពស្រស់ស្អាត ក្នុងស្ទាយ៍បែបទាន់សម័យ និងឆើតឆាយ មិនថា ពេលចេញមកកម្សាន្ត ឬចូលរួមកម្មវិធីផ្សេងៗនោះឡើយ។

កាលពីថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចេញមកអង្រួនចិត្តអ្នកគាំទ្រជាច្រើន ដោយបានបង្ហាញពីភាពទាក់ទាញ នៅក្នុងរូបភាពថ្មីៗ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ រូបនាង បានតុបតែងខ្លួនក្នុងឈុតរ៉ូបពណ៌សយ៉ាងស្រស់ស្អាត ទាំងការលេងស្ទាយ៍តែង និងម៉ូតសក់យ៉ាងស័ក្តិសមគ្នា ពេលចូលរួមពិធីមង្គលការ តារាចម្រៀងស្រី អ្នកនាង ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីត។

យ៉ាងណាមិញ ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗអ្នកគាំទ្រជាច្រើន ពិតជាមានការពេញចិត្ត និងបានសរសើរ ទៅលើការបង្ហាញរូបភាព ដ៏មានលេចធ្លោ ស្រស់ស្អាតមានមន្តស្នេហ៍ របស់ តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]