បារាំង៖ សម្ដេចធិបតី ថ្លែងថា កម្ពុជាប្តេជ្ញាក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដើម្បីការពារជីវចម្រុះនៅក្នុងសមុទ្រជាសាធារណៈ ដែលឆ្លងកាត់ព្រំដែននៃប្រទេសណាមួយ។
ថ្លែងក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិក្នុងសន្និសីទ UN ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣,។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្តេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជា នឹងជំរុញឲ្យមានតម្លាភាព ក្នុងការចែករំលែកអត្ថប្រយោជន៍រូបិយវត្ថុ និងមិនមែនរូបិយវត្ថុក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ។
ជាមួយគ្នានេះ កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើសកម្មភាពសហការ និងការពារ ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងមនុស្សជំនាន់ក្រោយផងដែរ។
សម្ដេចធិបតីបង្ហាញមោទនៈភាពក្នុងការប្រកាសថា ប្រទេសកម្ពុជានឹងបោះជំហានបន្ទាប់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នេះ»។
សូមបញ្ជាក់ថា អនុសញ្ញា BBNJ (Biodiversity Beyond National Jurisdiction) ឬគេហៅថា អនុសញ្ញាពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យភាពជាតិ គឺជាអនុសញ្ញាថ្មីមួយសំខាន់ក្រោមអង្គការសហប្រជាជាតិ ដើម្បីការពារជីវចម្រុះនៅក្នុងសមុទ្រជាសាធារណៈ ដែលឆ្លងកាត់ព្រំដែននៃប្រទេសណាមួយ៕
វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា
ប្រភព៖ ក្រសួងព័ត៌មាន


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]