កម្សាន្ត៖ Zahara ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីចិញ្ចឹមរបស់ តារាសម្ដែងស្រី Angelina Jolie និង អតីតស្វាមី លោក Brad Pitt បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងបានពាក់ចិញ្ចៀនពេជ្រ នៅលើម្រាមដៃចិញ្ចៀនរបស់នាង ក្នុងអំឡុងពេលណាត់ជួបជាមួយតារាសម្តែង Elijah Cooper កាលពីថ្ងៃទី ៩ ខែមិថុនា កន្លងទៅនេះ។ 

Zahara 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Zahara ត្រូវបានគេឃើញចាកចេញពីភោជនីយដ្ឋានមួយកន្លែង កាលពីថ្ងៃចន្ទ ជាមួយនឹងការពាក់ចិញ្ចៀនដ៏លេចធ្លោនៅដៃឆ្វេងរបស់នាង។ ចិញ្ចៀន​ពេជ្រ​មួយនេះ បង្ក​ឲ្យមានការ​សង្ស័យ​ថា​ រូបនាងបានភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ប្រុស។ យ៉ាងណាមិញ អ្នកតំណាងរបស់ Angelina Jolie មិនបានឆ្លើយតបចំពោះព័ត៌មាននេះទេ នេះបើយោងតាមប្រភពទំព័រ Six ។

Zahara 

មិនត្រឹមតែប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​ណាត់​ជួប រូបនាងបាន​បង្ហាញស្នាមញញឹម ពេល​នាង​ចូល​ឡាន​ដែល​បើកបរ​ដោយ Elijah Cooper។ អ្នក​ទាំង​ពីរ​ មើល​ទៅ​មាន​ភាព​សប្បាយ​រីក​រាយ និង​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ Zahara មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ​ក្នុង​រ៉ូប​ពណ៌​ខ្មៅ និង​អាវ​កាក់​ខាងក្រៅពណ៌​ស។ នាងបានពាក់មួកកីឡាបេស្បលដើម្បីបិទមុខរបស់នាង។ ខណៈ Elijah Cooper ពាក់អាវយឺតសខ្មៅ និងមួកកីឡាបេស្បល។

Zahara 

Zahara គឺជាកូនម្នាក់ក្នុងចំណោមកូនទាំងប្រាំមួយនាក់ របស់ Angelina Jolie និង Brad Pitt ។ នាងគឺជានិស្សិតឆ្នាំទី 3 នៅមហាវិទ្យាល័យ Spelman។ បច្ចុប្បន្ន នាងកំពុងសម្រាកវិស្សមកាលរដូវក្តៅ និងទៅលេងគ្រួសាររបស់នាងនៅ Los Angeles ។ ក្រៅ​ពី​ការ​សិក្សា កូន​ស្រី​ចិញ្ចឹម​របស់​តារា​ហូលីវូដ​រូប​នេះ ក៏​សកម្ម​ក្នុង​សកម្មភាព​សង្គម​ដែរ។ នាងបានចូលរួមក្នុងចលនាជាច្រើននៅសាលារៀន ហើយជារឿយៗ បានបង្ហាញខ្លួនជាមួយម្តាយរបស់នាងក្នុងដំណើរអាជីវកម្ម៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Zahara និង ម្ដាយ
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]