កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry និង គូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង Orlando Bloom ត្រូវបានគេរាយការណ៍ថា កំពុងឆ្លងកាត់វិបត្តិ និងកំពុងប្រឈមមុខនឹងហានិភ័យ នៃការបែកបាក់គ្នា។

Katy Perry 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពជិតស្និទ្ធនឹងគូស្នេហ៍មួយគូនេះ បានប្រាប់ ប្រភពព័ត៌មាន Page Six ថា «ទំនាក់ទំនងរបស់ពួកគេបានបញ្ចប់។ ពួកគេកំពុងរង់ចាំដំណើរកម្សាន្តរបស់នាងបញ្ចប់ មុនពេលបែកគ្នាជាផ្លូវការ» ។ ដំណើរកម្សាន្ត Lifetimes របស់ Katy Perry បានចាប់ផ្តើម នៅថ្ងៃទី ២៣ ខែមេសា ហើយនឹងបន្តរហូតដល់ថ្ងៃទី ៧ ខែធ្នូ។

មិនត្រឹមតែប៉ុណ្ណោះ ខាងប្រភព People បានរាយការណ៍ថា កាលពីដើមសប្តាហ៍នេះថា ការទទួលភ្ញៀវមិនបានល្អពីទស្សនិកជន សម្រាប់អាល់ប៊ុមថ្មី 143 របស់ Katy Perry បានបង្កឱ្យមានភាពតានតឹង និងការប្រេះឆា នៅក្នុងទំនាក់ទំនងរវាងគូស្នេហ៍ពួកគេ។ ប្រភពបាននិយាយថា «Katy មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីការចេញអាល់ប៊ុមថ្មី។ រឿងនេះ ធ្វើឱ្យនាងមានភាពតានតឹងខ្លាំង។ Orlando មានការយោគយល់ប៉ុន្តែ នៅតែបណ្តាលឱ្យមានជម្លោះខ្លះៗ» ។

Katy Perry និង​ Orlando Bloom

ប្រភពមួយចំនួនដែលស្និទ្ធនឹងតារាចម្រៀងរូបនេះ ក៏បានបង្ហើបប្រាប់ ប្រភព US Weekly ថា គូស្នេហ៍មួយគូនេះ កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ហើយ កាន់តែឃ្លាតឆ្ងាយ លែងរស់នៅជាមួយគ្នាទៀតហើយ។ ខណៈប្រភពមួយទៀត បាននិយាយថា មនុស្សជុំវិញ Katy Perry និង Orlando Bloom ដឹងថា ពួកគេមានបញ្ហាមួយរយៈមកហើយ ប៉ុន្តែមិនបាននិយាយអ្វីទាំងអស់។ យ៉ាងណាមិញ ខាង Page Six បាន​ទាក់​ទង​ទៅ​គូស្នេហ៍មួយនេះហើយ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​នោះទេ។

Katy Perry និង​ Orlando Bloom

គួរបញ្ជាក់ផងដែរថា តារា​ចម្រៀង​ស្រី Katy Perry និង​ ​តារា​សម្ដែង Orlando Bloom បាន​ជួប​គ្នា​ដំបូង​ក្នុង​ឆ្នាំ ២០១៦ នៅ​កម្មវិធី Golden Globes។ គូស្នេហ៍មួយគូនេះ បានភ្ជាប់ពាក្យនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ឆ្នាំ ២០១៩ ហើយបានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេឈ្មោះ Daisy Dove នៅចុងខែសីហា ឆ្នាំ ២០២០៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]