ភ្នំពេញ, ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ - emart24 សាខាអូឡាំពិកដែលជាសាខាទី៥ របស់ emart24 បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ សាខាថ្មីនេះបានផ្តោតសំខាន់ទៅលើការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលសមស្របទៅនឹងគោលដៅវិសាលភាពរបស់ emart24 ក្នុងការនាំយកបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប នឹងសមស្របទៅនឹងការរស់នៅដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ន មកកាន់បងប្អូនជិតខាងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជា។ emart24 សាខាអូឡាំពិក ផ្តល់ជូនអតិថិជននូវម្ហូបអាហារកូរ៉េឆ្ងាញ់ៗ ស្រស់ៗ កាហ្វេក្តៅៗ ផលិតផលកូរ៉េផ្តាច់មុខ ថ្មីៗ ជាច្រើនប្រភេទទៅតាមតម្រូវការ ក៏ដូចជាសេវាកម្មយ៉ាងរហ័សទាន់ចិត្តជូនទៅកាន់អតិថិជន ជាពិសេសសាខាថ្មីនេះបានបន្ថែមជាមួយការរចនាហាងដ៏ស្រស់ស្អាត មានភាពទាក់ទាញ ទាំងខាងក្នុងនឹងខាងក្រៅ ជាមួយនឹងទំហំហាងធំជាងមុន បរិវេណអង្គុយធំទូលាយ ទាំងខាងក្នុង នឹងខាងក្រៅ។ emart24 សាខាអូឡាំពិក ក៏មានសេវាកម្មដឹកជញ្ជូនចល័ត 24 ម៉ោង ដែលផ្តល់ភាពងាយស្រួលជូនអតិថិជន ក្នុងការកម្មង់ម្ហូបអាហារ កាហ្វេ នឹងផលិតផលកូរ៉េឆ្ងាញ់ៗ ពីក្នុងហាង តាមរយៈដៃគូរសហការដឹកជញ្ជូនយ៉ាងឆាប់រហ័សរបស់ emart24 ជាច្រើនបានផងដែរ។

emart24 សាខាអូឡាំពិក អតិថិជនក៏អាចទទួលបាននូវជម្រើសដ៏ច្រើនសម្បូរបែបនៃទំនិញកូរ៉េសុទ្ធ ១០០% ផលិតផលផ្តាច់មុខពីប្រទេសកូរ៉េដោយ emart24 ដែលមិនមានជាទូទៅលក់នៅទីតាំងផ្សេងឡើយ។ លើសពីនេះទៅទៀតសាខាថ្មីនេះក៏បានផ្តល់ជូន និងរួមបញ្ចូលគ្នានូវអាហារកូរ៉េ ដែលពេញនិយមក្នុងពេលបច្ចុប្បន្ននេះ ដូចជាអាហារសម្រន់, អាហារពេញនិយមតាម K-Pop, ទំនិញកូរ៉េថ្មីៗ ប្លែកៗ ភេសជ្ជៈកូរ៉េ និងជម្រើស Ramyun ជាច្រើនប្រភេទ ដែលអាចអោយអតិថិជនធ្វើការឆុងដោយខ្លួនឯងក្នុងហាងតែម្តង ផលិតផលនាំចូលផ្តាច់មុខ No Brand I’ME រួមបន្ថែមជាមួយផលិតផលក្នុងស្រុក នឹងអន្តរជាតិផ្សេងៗទៀត ដែលមានការពេញនិយមនៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អតិថិជនដែលទិញទំនិញនៅក្នុងហាងក៏អាចមានឱកាសឈ្នះរង្វាន់ពិសេសៗជាច្រើនមុខទៀត។

ហាង emart24 សាខាអូឡាំពិក ដែលជាសាខាទី៥ បានប្តេជ្ញានឹងនាំយកផលិតផល ក៏ដូចជាទំនិញដែលសមស្របទៅនឹងការរស់នៅដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ន មកកាន់បងប្អូនជិតខាងនៅក្នុងតំបន់ ក៏ដូចជាបម្រើជូនអតិថិជន ទាំងគុណភាពនឹងសេវាកម្មគួរជាទីគាប់ចិត្តជូនអតិថិជនក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតអតិថិជនដែលអញ្ជើញមកនៅក្នុងពេលឥឡូវនេះ នឹងទទួលបានការលេងហ្គេមផ្សងសំណាង ដែលនឹងមានឱកាសទទួលបានរង្វាន់ជាច្រើនប្រភេទ ការបើកហាង emart24 សាខាអូឡាំពិក ដែលជាសាខាទី៥ នេះជាការពង្រីកវិសាលភាពរបស់ emart24 ឲ្យទៅកាន់តែជិតជាមួយតម្រូវការ ការរស់នៅរបស់អតិថិជននាពេលបច្ចុប្បន្ន នឹងជាពិសេសការវិវឌ្ឍន៍ខ្លួនក្នុងការដឹកនាំភាពស៊ីវិល័យមកកាន់វិស័យលក់ទំនិញ។

រាល់អតិថិជន ដែលមានបំណងចង់អញ្ជើញមកទទួលយកបទពិសោធន៍ទិញម្ហូបអាហារ កាហ្វេ អាហារសម្រន់ផលិតផលកូរ៉េថ្មីៗ ផលិតផលសម្អាង បទពិសោធន៍ដ៏សម្បូរបែបពី emart24 ដូចទៅនឹងប្រទេសកូរ៉េ ដោយមួយជំហានមកកាន់ emart24 អតិថិជនប្រៀបដូចជាបានទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ អមជាមួយបទភ្លេង K-Pop ពិរោះ ថ្មីៗ នឹងទៅតាមបច្ចុប្បន្នភាពតន្ត្រី K-Pop។ សម្រាប់ទីតាំងទាំងអស់របស់ emart24 បានដាក់បញ្ចូលលើ Google Maps រួចជាស្រេច អតិថិជនអាចធ្វើការ Search ដើម្បីអញ្ជើញទៅកាន់ហាងនានារបស់ emart24 ដែលនៅជិតលោកអ្នកជាទីបំផុត។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]