កម្សាន្ត៖ តារាចម្រៀងស្រី Britney Spears បានធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ ដោយបានបង្ហាញការខកចិត្តចំពោះ អតីតគូស្នេហ៍ពីរនាក់ របស់នាង បន្ទាប់ពី អ្នកទី ៣ ដែលជាអតីតស្វាមីរបស់នាង គឺតារាសម្តែង Sam Asghari ដោយបានអះអាងថា អាពាហ៍ពិពាហ៍របស់ពួកគេ បានរារាំងអាជីពរបស់ខ្លួន។

តារាចម្រៀងស្រី Britney Spears បានបង្ហោះសារ នៅលើ Instagram ជាមួយនឹងសារដ៏វែងមួយ កាលពីថ្ងៃទី ១១ ខែមិថុនាកន្លងទៅនេះ ដោយបានបង្ហាញពីកំហឹងរបស់នាង។ តារាស្រីរូបនេះ បាននិយាយថា នាងមានសប្តាហ៍ដ៏ងងឹត ដោយមានអារម្មណ៍មិនមានក្ដីស្រលាញ់ និងបាត់បង់ជំនឿលើមនុស្ស និងរបៀបដែលពួកគេប្រព្រឹត្ត។ យ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានលើកឡើងពីអតីត ២ នាក់ ដោយមិនបានបង្ហើបឈ្មោះពួកគេ។
នាងបានសរសេរថា «មនុស្សទាំងនេះ ឃោរឃៅ មិនដែលទទួលស្គាល់វត្តមានរបស់ខ្ញុំ ហើយក៏មិនដែលកាន់ដៃខ្ញុំ នៅក្នុងឡាន ក្នុងរយៈពេល ៦ ឆ្នាំ»។

ការបង្ហោះរបស់ Britney Spears កើតឡើងមួយថ្ងៃបន្ទាប់ពី អតីតស្វាមី របស់នាង Sam Asghari បានបើកបង្ហាញអំពីទំនាក់ទំនងរបស់ខ្លួន នៅលើកម្មវិធីវិទ្យុ Page Six ។ តារាសម្តែងវ័យ ៣១ ឆ្នាំរូបនេះបាននិយាយថា អាពាហ៍ពិពាហ៍របស់លោក ជាមួយ Britney បានទាំងជួយ និងរារាំងអាជីពរបស់ខ្លួន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]