NOTE 50 SERIES គឺជាស៊េរីស្មាតហ្វូនបំពាក់មុខងារលំដាប់កំពូល ដែលមានមុខងារច្នៃប្រឌិតថ្មីដូចជា One-Tap Infinix AI∞ ការរចនាព្រីមៀមស៊ុមលោហៈរលោង និងសមត្ថភាពសាកថ្មថ្មី។ ការណែនាំ Infinix AI∞ ដែលជាជំនួយការឆ្លាតវៃ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព។ ជាមួយនឹងការចុចតែម្តងនៅលើប៊ូតុងថាមពល អ្នកប្រើប្រាស់អាចទទួលបានចម្លើយភ្លាមៗ ការកែលម្អរូបថត កែសម្រួលអត្ថបទ និងរុករកមាតិកាដែលបង្កើតដោយ AI។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

NOTE 50 Pro បំពាក់នូវ 90W All-Round FastCharge 3.0 សាកថ្មពី 0% ទៅ 100% ក្នុងរយៈពេលត្រឹមតែ 38 នាទី ដោយប្រើមុខងារ Hyper Mode កំណត់ស្តង់ដារថ្មីជាលើកដំបូងនៅក្នុងថ្នាក់របស់វា សម្រាប់ដំណើរការសាកថ្មលឿនគ្រប់ជ្រុងជ្រោយ ដោយអមមកជាមួយសាកថ្មឥតខ្សែ 30W ។ NOTE 50 Pro បំពាក់នូវអេក្រង់ AMOLED ល្បឿន 144hz ទំហំ 6.78 អ៊ីញ កាមេរ៉ាគោល 50MP OIS Night master ដែលមានអនុភាព ធានានូវរចនាប័ទ្មប្រើប្រាស់បានយូរ ដើម្បីគាំទ្រដល់ការរស់នៅសម្បូរបែប។ ជំនួយការហ្គេម XBOOST ផ្តល់នូវការចូលដំណើរការដោយចុចតែម្តងទៅកាន់ E-Sport Mode និងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរយ៉ាងងាយស្រួល រវាងតុល្យភាពសន្សំថាមពល និងរបៀបប្រតិបត្តិការ។ NOTE 50 Pro ក៏មានបំពាក់ឧបករណ៍បំពងសម្លេង JBL 2 គ្រាប់  កម្រិតការពារធូលី និងជម្រាបទឹក IP64 ជំនួយ NFC និងឧបករណ៍បញ្ជាពីចម្ងាយអ៊ីនហ្វ្រារ៉េដ IR សម្រាប់បទពិសោធន៍ដ៏អស្ចារ្យ។

រូបភាព

NOTE 50 Pro នឹង​មាន​ជម្រើស​ពណ៌​ដ៏​ទាក់ទាញ​ចំនួន 4 គឺ Titanium Grey, Enchanted Purple, Racing Gray និង Special Racing Edition។ Infinix NOTE 50 series តម្លៃចាប់ផ្តើមពី 209 ដុល្លារ សម្រាប់ NOTE 50 256GB+16GB* និង 239 ដុល្លារ សម្រាប់ NOTE 50 Pro 256GB+24GB*។ អ្នក​ប្រើ​ប្រាស់​អាច​ទទួល​បាន​ឆ្នាំង​សាក​ឥត​ខ្សែ ឧបករណ៍​ការពារ​អេក្រង់ និង​ស្រោម​ដែល​មាន​ក្នុង​ប្រអប់។

Infnix NOTE 50 Series ស្ថិតក្នុងកម្រិតតម្លៃល្អជាងគេ លក្ខណៈពិសេសល្អជាងតម្លៃល្អជាង។ Infinix NOTE 50 Series ផ្តល់នូវសមត្ថភាពបច្ចេកវិទ្យាលើសពីតម្លៃ។

លក្ខណេៈពិសេស៖

●     ស៊ុមលោហៈ Ultra-Resilient ArmorAlloy™ ការរចនាលំដាប់ Flagship

●     សាកថ្មលឿន 90W + 30W សាកថ្មឥតខ្សែ MagCharge + All-Round FastCharge 3.0 ជាមួយថាមពលថ្មធំ 5200mAh ធានាគុណភាពប្រើប្រាស់ 6 ឆ្នាំ

●     សាកថ្មដោយមុខងារ Hyper Charge ពី​ 0%​ - 100​% ត្រឹមតែ 38 នាទី

●     One-Tap Infinix AI♾️ ( ចុចប៊ូតុង​​Power ចូលទៅកាន់ AI ភ្លាមៗ)

●     កាមេរ៉ា 50MP OIS Night Master Camera ថតច្បាស់គ្រប់ពេល | កាមេរ៉ាលេនទូលាយ112° FOV Ultra-Wide Camera ចាប់ប្លង់បានកាន់តែធំ​

●     អេក្រង់លឿន 144Hz 6.78'' AMOLED លេងហ្គេមsmooth អូសក៏ smooth ចលនារស់រវើក| ស្កេនក្រយៅដៃក្រោមអេក្រង់

●     ឧបករណ៍បំពងសម្លេង JBL 2 គ្រាប់

●     បន្ទះឈីប MediaTek Helio G100 Ultimate | រ៉េមសរុប 24GB + SuperWIFI 2.0 + XBOOST

●     ភ្លើង Bio-Active Halo AI Lighting ជាមួយបច្ចេកវិទ្យាវាស់ចង្វាក់បេះដូង

រូបភាព
រូបភាព

សម្រាប់ព័ត៌មានថ្មីៗអំពីផលិតផល Infinix សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ infinix៖ https://www.facebook.com/InfinixCambodia​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]