កម្សាន្ត៖ តារាសម្ដែងស្រី Kim Tae Hee បានទាក់ទាញចំណាប់អារម្មណ៍ នៅពេលបានសារភាពថា នាងមិនសូវមានទំនុកចិត្ត លើរូបរាងរបស់នាងឡើយ បន្ទាប់ពី សម្រាលបានកូនពីរនាក់ជាប់ៗគ្នា។

នៅថ្ងៃទី ១២ ខែមិថុនា កន្លងទៅនេះ តារាសម្ដែងស្រី Kim Tae Hee បានចូលរួម Fan Meeting ជាមួយទស្សនិកជន នៅតៃវ៉ាន់ ដែលរៀបចំដោយក្រុមហ៊ុនកែសម្ផស្សវេជ្ជសាស្រ្តដែលនាងជាអ្នកតំណាង។ ក្នុងពេលសន្ទនា តារាស្រីរូបនេះ បានទទួលស្គាល់ថា នាងពិតជាមានការព្រួយបារម្ភចំពោះរូបរាងរបស់នាង បន្ទាប់ពីសម្រាលបានកូនពីរនាក់។ នាងបានបញ្ជាក់ថា «ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនជឿជាក់បន្តិច បន្ទាប់ពីអាយុ ៣៥ឆ្នាំ។ ពេលនោះខ្ញុំបានរៀបការ មានកូន និងរវល់ចិញ្ចឹមពួកគេ»។

គួររំឮកផងដែរថា នៅពេលដែលតារាស្រីរូបនេះ បានបង្ហាញខ្លួនលើកដំបូង នាងតែងតែត្រូវបានគេហៅថា "Natural Beauty" និង "The Most Beautiful Woman in Korea" ។ តារារូបនេះថែមទាំងត្រូវបានគេប្រើប្រាស់ជាស្តង់ដារ សម្រាប់ការវះកាត់កែសម្ផស្សផងដែរ។ ទោះជាយ៉ាងណា ពេលចូលដល់អាយុ ៣០ ឆ្នាំ តារាស្រីរូបនេះមានអារម្មណ៍មិនសុខស្រួល។ នាងបាននិយាយថា «ខ្ញុំកាន់តែចាស់ នៅពេលខ្ញុំមានអាយុ ៣០ ឆ្នាំ។ ភាពបត់បែននៃស្បែករបស់ខ្ញុំ និងទិដ្ឋភាពផ្សេងទៀត គឺមិនល្អដូចមុនទេ»។

ទោះជាយ៉ាងណាក៏ដោយ នៅអាយុ ៤០ ឆ្នាំ Kim Tae Hee បានរៀនទទួលយកខ្លួនឯង ក្នុងកម្រិតជាក់លាក់មួយ ហើយបន្ទាប់មកប្រាប់ខ្លួនឯងថា មានរឿងដែលមិនអាចជួយបាន ។ នៅក្នុងដំណើរការនេះ នាងបានព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ហើយបន្តិចម្តងៗ ក៏បានរកឃើញទិដ្ឋភាពផ្សេងៗ។ នាងបាននិយាយថា «ខ្ញុំក៏រៀនស្រលាញ់និស្ស័យផ្ទាល់ខ្លួនរបស់ខ្ញុំដែរ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្តរក្សាភាពស្រស់ស្អាត និងភាពទាក់ទាញរបស់ខ្ញុំ តាមរបៀបពិសេសបំផុត»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]