ថ្ងៃទី២នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ។

សមាសភាពក្នុងកិច្ចប្រជុំគឺសុទ្ធសឹងមន្ត្រីជំនាញបច្ចេកទេស មិនខុសពីម្សិលមិញក៏មានកិច្ចប្រជុំចង្អៀតមុនបើកកិច្ចប្រជុំផ្លូវការ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចប្រជុំចង្អៀតនាព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៥​ ព្រឹកនេះ​ សមាសភាពមន្ត្រីបច្ចេកទេសច្រើនជាង កិច្ចប្រជុំចង្អៀតកាលពីម្សិលមិញ ហើយថ្នាក់ដឹកនាំនៃភាគីទាំងពីរ កម្ពុជា-ថៃ ត្រៀមចាំលទ្ធផលសម្រេចនៃកិច្ចប្រជុំចង្អៀតនេះ។

បើតាមប្រសាសន៍កាលពីម្សិលមិញរបស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់បន្តិចថា ÷ កិច្ចប្រជុំផ្លូវការកាលពីម្សិលមិញគឺប្រព្រឹត្តទៅដោយរលូន ។

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]