កម្សាន្ត៖ តារាសម្តែង លោក Brad Pitt បានទាក់ទាញការចាប់អារម្មណ៍ ពេលចេញដើរលេងពេលយប់ ជាមួយគូស្នេហ៍វ័យក្មេងរបស់ខ្លួន Ines de Ramon ក្នុងទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃសុក្រ។

 Brad Pitt 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែងប្រុស លោក Brad Pitt និង គូស្នេហ៍ Ines de Ramon បានទៅភោជនីយដ្ឋានមួយកន្លែង កាលពីល្ងាចថ្ងៃទី ១៣ ខែមិថុនា។ តារាប្រុសរូបនេះ មើលទៅមានការតុបតែងខ្លួន យ៉ាងស្រស់សង្ហា ក្នុងឈុតអាវសូត្រ គូជាមួយខោពណ៌ខ្មៅ និងស្បែកជើងស្បែក ព្រមទាំងពាក់វ៉ែនតា បង្ហាញភាពទាន់សម័យ និងខ្សែកមាស។ ខណៈ មិត្តស្រីរបស់ លោក បានស្លៀករ៉ូបវាលស្មា បង្ហាញរូបរាងស្អាតលេចធ្លោ នៅថ្ងៃណាត់ជួប។

 Brad Pitt និង គូស្នេហ៍   

តារា​ប្រុស​រូប​នេះ ក៏​បាន​ចាប់​ដៃ​ជាមួយ Ines ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន។ Brad និង Ines បានណាត់ជួបគ្នា ស្ងាត់ៗតាំងពីឆ្នាំ ២០២២ ហើយបច្ចុប្បន្ន បានរស់នៅជាមួយគ្នានៅឯវិមានរបស់តារាសម្តែងប្រុសរូបនេះ ក្នុងទីក្រុង Los Angeles ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Brad Pitt និង គូស្នេហ៍   
 Brad Pitt និង គូស្នេហ៍   
 Brad Pitt 
 Brad Pitt 
 Brad Pitt 
 Brad Pitt 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]