កម្សាន្ត៖ តារា​ចម្រៀងស្រី Britney Spears បានធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ នៅពេលដែលបានបង្ហាញរូបភាព បង្ហាញឲ្យឃើញ​ពី​កម្ពស់​របស់​កូន​ប្រុសនាង Jayden ក្នុង​អាយុ ១៨ ឆ្នាំ។

Britney Spears
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើ Instagram នៅថ្ងៃទី ១៥ ខែមិថុនាកន្លងទៅនេះ តារាចម្រៀងស្រី Britney Spears បានបង្ហោះរូបថតជាមួយកូនប្រុស នៅផ្ទះរបស់នាង ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ម្តាយ និងកូនប្រុស បានបង្ហាញពីភាពរីករាយថតរូបរួមគ្នា និងថតរូប Selfie នៅមុខកញ្ចក់ បន្ទាប់ពី ចូលព្រះវិហារនៅថ្ងៃបុណ្យឪពុក។ Jayden បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងកម្ពស់ដ៏អស្ចារ្យរបស់ខ្លួន នៅពេលឈរក្បែរម្តាយដែលមានកម្ពស់ ១.៦៣ ម៉ែត្រ។

 Britney Spears និង កូនប្រុស 

Britney បានបង្ហាញឱ្យឃើញថា Jayden ឥឡូវនេះ មានកម្ពស់ ១.៩១ ម៉ែត្រ។ នាងបានសរសេរថា «តើខ្ញុំនឹងតក់ស្លុតដល់ពេលណា? វាមិនគួរឱ្យជឿសោះ! ខ្ញុំពិតជាសំណាងណាស់!» នាងបានសរសេរជាមួយនឹងវីដេអូដែលកូនប្រុសរបស់នាងបើកឡានជុំវិញទីក្រុង។

គួរបញ្ជាក់ផងដែរថា Britney Spears មានកូនប្រុសពីរនាក់ជាមួយអតីតស្វាមី អ្នករាំ Kevin Federline, Sean Preston អាយុ ១៩ ឆ្នាំ និង Jayden អាយុ ១៨ ឆ្នាំ។ កូនទាំងពីររបស់នាងភាគច្រើនរស់នៅជាមួយ Kevin ហើយបានផ្លាស់ទៅ Hawaii ជាមួយគ្រួសារថ្មីរបស់ឪពុកពួកគេនៅឆ្នាំ ២០២៣។ Sean Preston និង Jayden មាន​ការ​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ Britney រយៈពេល ២ ទៅ ៣ឆ្នាំ ដោយ​សារ​តែ​ការ​មិន​ចុះ​សម្រុង​គ្នា​មួយ​ចំនួន ​មុន​ពេល​ផ្សះផ្សា​គ្នា​កាល​ពី​ចុង​ឆ្នាំ​មុន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]