កម្សាន្ត៖ តារាចម្រៀងស្រី Demi Lovato និងស្វាមី កំពុងបង្ហាញភាពរីករាយ ដោយបានទៅក្រេបទឹកឃ្មុំដ៏រ៉ូមែនទិកនៅលើកោះត្រូពិចមួយ បន្ទាប់ពី អ្នកទាំងពីរបានរៀបការរួច កាលពីខែមុន។

Demi Lovato 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើ Instagram នៅថ្ងៃទី ១៦ ខែមិថុនា កន្លងទៅនេះ តារាចម្រៀងស្រី Demi Lovato បានចែករំលែករូបថតពីវិស្សមកាលរបស់នាង ជាមួយស្វាមី ដែលទើបរៀបអាពាហ៍ពិពាហ៍ ដែលជាតន្ត្រីករ Jutes ។ តារា​ចម្រៀង​ស្រីវ័យ ៣២ ឆ្នាំ​រូប​នេះ​ បាន​បង្អួត​រូបរាង​ ក្នុង​ឈុត​ប៊ីគីនី​ នៅ​លើ​ឆ្នេរ​ដ៏​រ៉ូមែនទិក។ នាង និង Jutes ក៏បានបង្ហាញភាពផ្អែមល្ហែម ដោយបានថើបគ្នា ពេលកំពុងញ៉ាំអាហារពេលល្ងាចនៅមាត់សមុទ្រ និងមើលទៅមានភាពស្និទ្ធស្នាល ខណៈពេលដើរលេងដើម្បីគយគន់ទេសភាព។

Demi Lovato និង ស្វាមី

នៅក្រោមការបង្ហោះរបស់ Demi ស្វាមីរបស់នាង Jutes បានបញ្ចេញមតិថា «ប្រពន្ធជាទីស្រឡាញ់ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់!»។ អ្នក​គាំទ្រ​ជាច្រើន ក៏បានសរសើរ​រូបថត​និង​ភាព​ផ្អែម​ល្ហែម​របស់​គូស្នេហ៍​ដែលទើប​នឹង​រៀបការមួយគូនេះ ផងដែរ។

Demi Lovato 

គួររំឮកផងដែរថា តារាចម្រៀងស្រី Demi Lovato បានរៀបការជាមួយ Jutes កាលពីថ្ងៃទី ២៥ ខែឧសភា។ ដោយតារាចម្រៀងរូបនេះ បានពាក់រ៉ូបសូត្រ Vivienne Westwood យ៉ាងស្រស់ស្អាត ក្នុងពិធីមង្គលការដែលធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ា៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Demi Lovato និង ស្វាមី
Demi Lovato និង ស្វាមី
Demi Lovato
Demi Lovato
Demi Lovato
Demi Lovato
Demi Lovato
Demi Lovato
Demi Lovato

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]