កម្សាន្ត៖ នៅក្នុងរូបថតថ្មីៗជាច្រើនសន្លឹក ដែលបង្ហោះដោយ តារាចម្រៀងប្រុស លោក Justin Bieber ដែលបានបង្ហាញរូបភាពកូនប្រុសរបស់ខ្លួន Jack Blues ត្រូវបានគេសរសើរថាមើលទៅពិតជាដូចតារាចម្រៀងរូបនេះ តាំងពីរូបរាងខ្លួនរហូតដល់ពណ៌សក់។

Justin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាល​ពី​ថ្មីៗនេះ តារាចម្រៀងលោក Justin Bieber បាន​ចែក​រំលែក​រូបថត​មួយ​សន្លឹក​ នៅ​លើ Instagram ដែលនៅក្នុងកម្រងរូបថតនោះ តារាវ័យ ៣១ ឆ្នាំ និងកូនប្រុសអាយុ ៩ ខែរបស់លោក កំពុងសម្រាកលំហែកាយ និងដើរលេងនៅឯវិមានរបស់គ្រួសារ ក្នុងទីក្រុង Los Angeles ។ 

Justin និង កូនប្រុស 

ថ្វីត្បិតតែ Justin បិទមុខកូនប្រុសក៏ដោយ ក៏មើលទៅឃើញពីភាពស្រដៀងគ្នារវាងឪពុក និងកូន ដែលនៅតែអាចទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។ មហាជន​ជាច្រើន​បាន​បញ្ចេញ​មតិ​ ទៅលើភាពស្រដៀង​របស់ឪពុកកូនអ្នកទាំងពីរ។

Justin និង កូនប្រុស

Justin និង ​ភរិយា​ Hailey បាន​ចែក​រំលែក​រូបភាព​ជា​ច្រើន​សន្លឹក​របស់​កូន​ប្រុស​ជា​ទី​ស្រលាញ់​ និង​ភាព​ផ្អែម​ល្ហែម​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​គ្នា។ ទោះជាយ៉ាងណាក៏ដោយ គូស្នេហ៍មួយគូនេះ មិនដែលបង្ហាញមុខ Jack នោះទេ ដើម្បីធានាភាពឯកជន។ កូនប្រុសរបស់តារាប្រុសស្រីរូបនេះ  ត្រូវបានគេចាត់ទុកថា រឹងមាំ គួរឱ្យស្រលាញ់ ហើយតែងតែទាក់ទាញអ្នកចូលចិត្តរាប់លាន នៅក្នុងការបង្ហោះរបស់ឪពុកម្តាយ ក្នុងរូបនីមួយៗ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin
Justin
Justin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]