ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata មាន​កិត្តិយស​​អម​​ដំណើរ​លោក​ Vivek Sood អគ្គ​នាយក​ប្រតិបត្តិ​ (Group CEO) និង​ជា​នា​​​​យក​គ្រប់​គ្រង (Managing Director) នៃក្រុមហ៊ុន Axiata Group Berhad រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Axiata Group និងក្រុមហ៊ុន Smart Axiata ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍​ឈាន​មុខ​គេ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនម៉ាឡេស៊ីដ៏សំខាន់មួយ ដែលទទួលបានការវិនិយោគមួយ​ភាគ​​ធំ​ដោយមូលនិធិវិនិយោគជាតិ និងសោធននិវត្តន៍របស់រាជរដ្ឋាភិបាលម៉ាឡេស៊ី រួមទាំង Khazanah Nasional Berhad ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Smart នៅតែប្តេជ្ញាចិត្ត​យ៉ាងជ្រាលជ្រៅ​ក្នុងការជំរុញបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា និងកំណើនសេដ្ឋកិច្ច​ប្រកបដោយចីរភាព។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ឡើងវិញពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំ និងជ្រៅជាងមុន រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ក្នុងបរិបទនៃទំនាក់ទំនងការទូតដ៏រឹងមាំរវាងប្រទេសទាំងពីរ និងមេដឹកនាំកំពូលទាំងសងខាង​ ដែលបានកសាងឡើងលើទំនុកចិត្តរវាងគ្នាទៅវិញទៅមក ភាពច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់។

រូបភាព

ក្រុមហ៊ុន Axiata Group បានគូសបញ្ជាក់ពីចក្ខុវិស័យរយៈពេលវែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់​ប្រទេសកម្ពុជា តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងការផ្តល់ដំណោះស្រាយ​ឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ ចក្ខុវិស័យនេះផ្តោតលើការជ្រោមជ្រែងឱ្យបុគ្គល សហគ្រាសធុនតូច និងមធ្យម និងដៃគូអាជីវកម្មឱ្យរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់ និងប្រកបដោយបរិយាប័ន្ន។ តាមរយៈការវិនិយោគប្រកបដោយចីរភាពលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទេពកោសល្យ និងកិច្ចការបរិយាប័ន្នឌីជីថល Axiata Group​ ប្តេជ្ញាផ្តល់ឱ្យសហគមន៍កម្ពុជានូវធនធាននិងការតភ្ជាប់ដែលត្រូវចាំបាច់ដើម្បីជោគជ័យក្នុងយុគសម័យឌីជីថល។ នេះរួមបញ្ចូលទាំងការបណ្តុះគំនិតច្នៃប្រឌិតក្នុងស្រុក គាំទ្រដល់ធុរកិច្ចបច្ចេកវិទ្យា និងការកសាងសមត្ថភាពលើផ្នែកសំខាន់ៗដូចជា សន្តិសុខអនឡាញ បច្ចេកវិទ្យាហិរញ្ញវត្ថុ  (Fintech) និងចំណេះដឹងឌីជីថល។

រូបភាព

ជំនួបសម្ដែងការគួរសមនេះ ក៏បានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់សហគ្រាសម៉ាឡេស៊ីក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពីគោលដៅរួមគ្នារវាងប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើផ្នែកនានាដែលរួមមាន យុទ្ធសាស្ត្រក្នុងការតភ្ជាប់ឌីជីថល បច្ចេកវិទ្យា និងការវិនិយោគ។

អំពី Smart

ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 7.5 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី​ ដែលនេះធ្វើឲ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏​រឹង​មាំ​នេះ​បញ្ជាក់ពីជំហរដ៏រឹងម៊ាំរបស់ Smart ក្នុងការផ្តល់សេវាកម្រិតពិភពលោក ខណៈពេលដែលរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]