ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ វីដេអូ លោកតា សូនរូបស្ករអង្កម្នាក់ នៅក្នុងកម្មវិធីទេវីអធិបតីនៅផ្សារទំនើបអ៉ីអនម៉លភ្នំពេញ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

តាមរយៈការបង្ហោះវីដេអូរបស់គណនីតិកតុកមួយបានបង្ហាញសរសេរសារថា លោកតា សូនរូបស្ករបណ្ដើរ ប្រាប់ក្មេងៗបណ្ដើរថា តាងងិតណាស់ តាមើលមិនឃើញទេ តាសូនរូបលែងស្អាតហើយ។

សំណេររបស់លោកតាបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ទុះការអាណិតអាសូរជាខ្លាំង ដោយនាំគ្នាស៊ែរចែករំលែកវីដេអូ និងអ្នកខ្លះជួយជាថវិកា ដើម្បីទិញវ៉ែនតាមួយជូនលោកតា ព្រោះថា លោកតា មិនមានវ៉ែនតានោះទេ។

គួរបញ្ជាក់ដែរថា លោកតា គឺជាអ្នកសូនស្ករអង្កជើងចាស់មួយរូបដ៏មានទេពកោសល្យ គួរជាទីគោរព និងគួរតែលើកតម្កើងអភិរក្ស។ យ៉ាងណាមិញ បច្ចុប្បន្នលោកតាមានភាពវ័យចំណាស់ សូនស្ករលែងដូចដើមហើយ៕
ប្រភព៖ Mininthestreet1


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]