កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍របស់មហាជនជាច្រើន ចំពោះការបង្ហាញខ្លួនរបស់ តារាសម្ដែងស្រី Song Hye Kyo ដែលតែងតែបានបង្ហាញនូវរូបរាងភ្លឺថ្លា ជាមួយនឹងស្ទាយ៍តុបតែងខ្លួនយ៉ាងឆើតឆាយ បើទោះបីជាពេលនេះ នាងបានឈានចូលវ័យជាង ៤០ឆ្នាំ ក៏ដោយ។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ តារាសម្ដែងស្រី Song Hye Kyo នៅតែបង្ហាញពីទំនុកចិត្ត បង្ហាញសម្រស់ដ៏ស្រស់ស្អាត ក្មេងជាងវ័យ ពេលចូលរួមក្នុងព្រឹត្តិការណ៍ម៉ាកយីហោមួយ នៅប្រទេសអេស្បាញ ដោយនៅក្នុងនោះ នាងបានស្លៀករ៉ូបពណ៌ផ្កាឈូក ពោរពេញដោយភាពទាក់ទាញ ស្រស់ស្អាត ដូចជាព្រះនាង។

ជាពិសេស ការផ្លាស់ប្តូរម៉ូដសក់ និងការប្រើប្រាស់គ្រឿងសម្អាងបែបស្រាលៗរបស់តារាស្រីរូបនេះ បានធ្វើឲ្យមើលទៅ ស្បែករបស់នាងរលោង និងជួយលើកសម្រស់ឲ្យកាន់តែមានភាពលេចធ្លោ និងមានមន្តស្នេហ៍ខ្លាំងឡើង ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖





















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]