កម្សាន្ត៖ តារាចម្រៀងប្រុស លោក Jay Chou ហាក់មានការលំបាក ក្នុងការធ្វើចលនា ដែលគេជឿថា បណ្តាលមកពីជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ។

Jay Chou
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ យោងតាមប្រភព Sinchew បានរាយការណ៍ថា ទស្សនិកជនមួយចំនួនបានឃើញ តារាចម្រៀងប្រុស លោក Jay Chou នៅលើដងផ្លូវនៃប្រទេសជប៉ុន នាពេលថ្មីៗនេះ។ តារា​ប្រុស​រូប​នេះ​ ត្រូវ​បាន​គេ​ពណ៌នា​ថា ​មាន​ខ្នង​ទ្រវែង​បន្តិច ពុក​ចង្កា​ពណ៌​ប្រផេះ​បន្តិច ពិបាក​ដើរ និង​ត្រូវការ​អ្នក​ជួយ​លោករាល់​ជំហាន ។ ពេល​ឃើញ​អ្នក​ថត​រូប​ តារាប្រុសរូបនេះ មើលទៅហាក់​​មិន​ស្រួល​ក្នុងខ្លួន។ អ្នក​ទស្សនា​បាន​បញ្ចេញ​មតិ​ថា តាម​រយៈ​វីដេអូ Jay Chou មើល​ទៅ​ចាស់ ពុក​ចង្កា​របស់​លោក​ប្រផេះ ហើយ​មើលទៅ​ខ្វះ​កម្លាំង។

Jay Chou 

Jay Chou ត្រូវ​បាន​គេ​និយាយ​ថា កំពុងរងទុក្ខ ដោយ​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ ដែល​លោក​កំពុង​ត្រូវ​បាន​ព្យាបាល។ ពេលខ្លះ ការឈឺចាប់ខ្លាំងពេក រហូតដល់ដេកមិនលក់។ បន្ទាប់ពីរូបភាព និងវីដេអូជាច្រើនត្រូវបានបង្ហោះ អ្នកទស្សនាជាច្រើន បានអាណិតលោក Jay Chou និងបានចែករំលែកពីបញ្ហាដែលបណ្តាលមកពីជំងឺរលាកសន្លាក់ឆ្អឹង របស់ពួកគេ។

Jay Chou

យោងតាម ​​Ettoday បានលើកឡើងថា Jay Chou មានជំងឺរលាកសន្លាក់ឆ្អឹង (AS) តាំងពីលោកនៅក្មេង។ ជំងឺរលាករ៉ាំរ៉ៃបាននៅជាមួយលោកអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយបានប៉ះពាល់ដល់ជីវិតនិងអាជីពរបស់លោកយ៉ាងខ្លាំង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]