កម្សាន្ត៖ សេដ្ឋីនី Kim Kardashian បានប្រារព្ធពិធីខួបកំណើតគម្រប់ ១២ ឆ្នាំរបស់កូនស្រីរបស់នាង ជាមួយនឹងដំណើរកម្សាន្តតាមទូកដ៏ប្រណិត ក្នុងប្រទេសម៉ិកស៊ិក។
តារាស្រី Kim Kardashian និងកូនស្រីច្បងរបស់នាង North West ត្រូវបានគេឃើញសម្រាកលំហែ នៅលើទូកនៅ Los Cabos កាលពីដើមសប្តាហ៍នេះ។ តារាស្រីវ័យ ៤៤ ឆ្នាំរូបនេះ បានបង្ហាញរូបរាងដ៏ក្ដៅគគុក ក្នុងឈុតប៊ីគីនីដ៏តឹងណែន និងខោជើងវែង។ ក្នុងនោះដែរ កូនស្រីរបស់នាង បានឈរនៅក្បែរម្តាយ ក្នុងសម្លៀកបំពាក់ពណ៌ខៀវ និងលេងស្ទាយ៍ពណ៌សក់ពណ៌ខៀវ។

មួយថ្ងៃមុននេះ Kim Kardashian ក៏បានជប់លៀងយ៉ាងអធិកអធមសម្រាប់កូនស្រីរបស់នាង នៅឯវីឡាមាត់សមុទ្រ។ North West កើតនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៣ ដែលជាកូនដំបូងរបស់ Kim Kardashian ជាមួយអតីតស្វាមី គឺតារារ៉េប លោក Kanye West ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]