កម្សាន្ត៖ តារាចម្រៀងស្រី Taylor Swift បានទាក់ទាញការចាប់អារម្មណ៍ ដោយបានស្លៀកសម្លៀកបំពាក់រដូវក្តៅបែបយុវវ័យ ពេលកំពុងញ៉ាំអាហារ ជាមួយមិត្តប្រុសរបស់នាង ដែលជាកីឡាករ លោក Travis Kelce នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុង New York កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅនេះ។

ក្នុងពេលរាត្រីណាត់ជួបដ៏រ៉ូមែនទិក នៅ Manhattan តារាចម្រៀងស្រី Taylor Swift បានពាក់អាវពណ៌ខៀវ និងសំពត់ខ្លី ព្រមទាំងស្បែកជើងកែងខ្ពស់ពណ៌ស។ គ្រឿងបន្សំផ្សេងទៀត របស់តារាចម្រៀងរូបនេះ រួមមានកាបូបពណ៌ស និងខ្សែក។ នាងបានតុបតែងមុខមាត់ ដោយលាបក្រែមពណ៌ក្រហម ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ខណៈមិត្តប្រុសរបស់ តារាស្រីរូបនេះវិញ គឺ លោក Travis Kelce បានផ្គូផ្គង ជាមួយនឹងឈុត ខោខ្លី និងអាវយឺតពណ៌ខៀវ និងស។ នៅខាងក្រៅភោជនីយដ្ឋាន Travis បានកាន់ដៃ Taylor ហើយចូលទៅក្នុងឡាន ជាមួយនាង។ គូស្នេហ៍មួយគូនេះ បានទាក់ទងគ្នា តាំងពីឆ្នាំ ២០២៣ ដោយមានការទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងស្ទីលត្រូវគ្នា ព្រមទាំងរូបរាងដ៏ល្អរបស់ពួកគេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]