កម្សាន្ត៖ Zahara Jolie-Pitt ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ តារាសម្ដែងស្រី Angelina Jolie និង Brad Pitt បានដើរចាប់ដៃគ្នា ជាមួយតារាសម្តែង Elijah Cooper នៅ Disneyland កាលពីថ្ងៃទី ២០ ខែមិថុនា បន្ទាប់ពី មានពាក្យចចាមអារ៉ាមថា បានភ្ជាប់ពាក្យនឹងគ្នា។

Zahara និង Elijah Cooper បានចេញមកណាត់ជួបគ្នា នៅ Disneyland ក្នុង Anaheim រដ្ឋ California ។ កូនស្រីវ័យ ២០ ឆ្នាំរបស់ Angelina Jolie រូបនេះ បានស្លៀកសំលៀកបំពាក់ ដែលត្រូវគ្នា ជាមួយនឹងមិត្តប្រុសរបស់នាង។ អ្នកទាំងពីរ ពាក់អាវយឺតពណ៌ស ខោខូវប៊យ និងស្បែកជើងប៉ាតា អំឡុងពេលចេញក្រៅ។ Zahara ពាក់មួក Minnie Mouse ខណៈ Elijah ពាក់ត្រចៀក Mickey Mouse ។

យោងតាម Page Six គូស្នេហ៍វ័យក្មេងមួយគូនេះ បានកាន់ដៃគ្នាដើរជុំវិញឧទ្យាន មុនពេលចូលរួមក្នុងការជិះទឹកដំណើរផ្សងព្រេង របស់ Tiana's Bayou ។ បន្ទាប់មក អ្នកទាំងពីរ បានឈប់សម្រាកនៅសួនកម្សាន្ត Star Wars។

Zahara និង Elijah ត្រូវបានគេឃើញដំបូង ក្នុងការណាត់ជួបគ្នា នៅថ្ងៃទី ១០ ខែមិថុនា នៅពេលដែលពួកគេ បានទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយនៅ West Hollywood។ នៅថ្ងៃនោះ រូបនាង បានពាក់ចិញ្ចៀនពេជ្រធំមួយ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីការភ្ជាប់ពាក្យ។ ប៉ុន្តែ នៅក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ Disneyland ចុងសប្តាហ៍នេះ នាងមិនបានពាក់ចិញ្ចៀននោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]