កម្សាន្ត៖ សេដ្ឋីនី Paris Hilton បានទាក់ទាញការចាប់អារម្មណ៍ ក្រោយពី ទើបតែនឹងទិញផ្ទះមួយ នៅ Beverly Hills បន្ទាប់ពី បានបាត់បង់ផ្ទះរបស់នាង នៅ Malibu ដោយសារ ភ្លើងឆេះព្រៃនៅ Los Angeles កាលពីដើមឆ្នាំនេះ។

យោងតាមកាសែត Wall Street Journal បានឱ្យដឹងថា តារាស្រី Paris Hilton គឺជាម្ចាស់ថ្មីនៃអចលនទ្រព្យទំហំ ២.៤ ហិកតា នៅក្នុងតំបន់ Beverly Park ។ វិមានដ៏ធំសម្បើមមួយនេះ មានបន្ទប់គេង ១២ បន្ទប់ទឹក ២០ កន្លែងដាក់ស្រា រោងកុន កន្លែងហាត់ប្រាណ បណ្ណាល័យពីរជាន់ ខណៈ នៅខាងក្រៅ មានអាងហែលទឹកដែលមានស្លាយទឹក ទីលានវាយកូនបាល់ ទីលានបាល់បោះ សួនស្គី និងទីលានវាយកូនហ្គោល ៥ រន្ធ។ ផ្ទះនេះ ត្រូវបានសាងសង់ ក្នុងឆ្នាំ ២០១៤ ហើយត្រូវបានពិពណ៌នាថា មានភាពប្រណិត និងមានផាសុកភាពដូចសណ្ឋាគាររមណីយដ្ឋាន។

Paris Hilton បានទិញវិមាននេះ ក្នុងតម្លៃ ៦៣,១ លានដុល្លារ ។ Paris និងស្វាមី ដែលជាសហគ្រិនបច្ចេកវិទ្យា Carter Reum បានបញ្ចប់ការទិញយ៉ាងជោគជ័យ នៅថ្ងៃទី ២០ ខែមិថុនា។

ផ្ទះនេះកាលពីមុន គឺជាកម្មសិទ្ធិរបស់តារាសម្តែង Mark Wahlberg ។ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ តារាសម្តែងរូបនេះ បានលក់ផ្ទះនេះ ក្នុងតម្លៃ ៥៥ លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាផ្ទះលក់ ដែលថ្លៃបំផុតនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ក្នុងឆ្នាំនោះ នេះបើយោងតាមការរាយការណ៍ពី កាសែត Los Angeles Times ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]