កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry ត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្ត នៅពេលដែលគូដណ្តឹងរបស់នាង លោក Orlando Bloom នឹងចូលរួមពិធីមង្គលការរបស់មិត្តល្អបំផុតរបស់នាង Lauren Sánchez ជាមួយមហាសេដ្ឋី Jeff Bezos តែម្នាក់ឯង នៅទីក្រុង Venice ប្រទេសអ៊ីតាលី នៅថ្ងៃទី ២៤ ខែមិថុនា។

Katy Perry
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម សារព័ត៌មាន Dailymail បានឱ្យដឹងថា Katy Perry និង Orlando Bloom មានជម្លោះនឹងគ្នា ថាតើអ្នកណានឹងចូលរួមពិធីមង្គលការរបស់ Lauren Sánchez និង Jeff Bezos នាពេលខាងមុខ។ Orlando ស្ថិត​ក្នុង​បញ្ជី​ភ្ញៀវ ប៉ុន្តែ Katy Perry អវត្តមាន ​ដោយ​សារ​នាង​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​អូស្ត្រាលី។ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា Katy តូចចិត្តដែល Orlando ចូលរួមពិធីមង្គលការមិត្តភ័ក្តិរបស់នាង ខណៈដែលទំនាក់ទំនងរបស់អ្នកទាំងពីរ កំពុងមានបញ្ហា ដោយសារតែការមិនចុះសម្រុងគ្នា ពីមុន។

Katy Perry និង Orlando Bloom

ខាងប្រភពព័ត៌មាន​ ​បាន​លើកឡើងថា លោក Orlando ទទូចចង់ទៅ ដែលធ្វើឱ្យនាងមានអារម្មណ៍ចំលែក ពីព្រោះ លោកមិនជិតស្និទ្ធិនឹងពួកគេទាំងពីរនោះទេ។ ប្រភពបាននិយាយថា Orlando Bloom មិនគាំទ្រទាំងស្រុង ចំពោះការហោះហើរអវកាសរបស់ Katy Perry នៅលើយានអវកាស Blue Origin របស់ Jeff Bezos ដែលដឹកនាំដោយ Lauren Sánchez នោះទេ។ រូបលោក បានត្អូញត្អែរអំពីនាងដែលទៅអវកាស ហើយឥឡូវនេះ លោកចង់ទៅពិធីមង្គលការរបស់មនុស្សដែលបានជួយនាងធ្វើវា។ វាជាការលំបាកសម្រាប់ Katy ក្នុងការ ទទួលយក។ ពួកគេធ្លាប់មានរឿងពីមុនមក ហើយឥឡូវនេះ ពួកគេកំពុងឈ្លោះគ្នា អំពីអាពាហ៍ពិពាហ៍មួយនេះ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]