កម្សាន្ត៖ តារាសម្តែងស្រី Ruby Lin បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែល នាងបានបង្ហាញរូបថតជាច្រើនសន្លឹក នៃវិស្សមកាលរបស់ខ្លួន នៅឯឆ្នេរ កាលពីពាក់កណ្តាលខែមិថុនា កន្លងទៅនេះ។

Ruby Lin 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើទំព័រផ្ទាល់ខ្លួន តារាសម្តែងស្រី Ruby Lin បានបង្ហោះរូបថត ពីដំណើរកម្សាន្តរបស់នាង ទៅកាន់កោះម៉ាល់ឌីវ ហើយបានសរសេរថា «រដូវក្តៅបានមកដល់ហើយ។ ដំណើរកម្សាន្តដ៏អស្ចារ្យ រួមផ្សំការធ្វើដំណើរ និងការងារ មិនខ្វះអ្វីទាំងអស់»។

Ruby Lin 

អ្វីដែលសំខាន់នោះ ស៊េរី​រូបថត​ទាំងនេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន ខណៈមានមតិជាច្រើននៅលើ Weibo បានសរសើរសម្រស់ដ៏ក្មេងជាងវ័យ របស់ Ruby Lin ទោះបីជា នាងមានអាយុជិត ៥០ ឆ្នាំក៏ដោយ។

Ruby Lin 

ជាពិសេស តារាស្រីរូបនេះ បានបង្ហាញសម្រស់ក្នុងឈុតហែលទឹក ថតរូបនៅលើឆ្នេរខ្សាច់ ជាមួយនឹងរូបរាងដ៏លេចធ្លោ ទៀតផង។ ហើយរូបរាង​ដែល​មាន​សុខភាព​ល្អ​ តាម​បែប​ធម្មជាតិ ជាមួយនឹងស្បែក​រលោង និង​ស្នាម​ញញឹម​ភ្លឺ​ថ្លា បានជួយ Ruby Lin មើលទៅកាន់តែក្មេងជាងវ័យ និងមន្តស្នេហ៍ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]