កម្សាន្ត៖ តារាសម្តែងល្បីឈ្មោះ ពីររូបគឺ លោក Tom Cruise និង លោក Brad Pitt ដែលជាតួសម្តែងរួមគ្នា ក្នុងរឿង «Interview With the Vampire» ឆ្នាំ ១៩៩៤ បានជួបជុំគ្នាម្តងទៀត នៅឯការបញ្ចាំងភាពយន្តរបស់ Brad «F1» នៅទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃទី ២៣ ខែមិថុនា កន្លងទៅនេះ។

តារាសម្ដែង លោក Tom Cruise បានមកគាំទ្រ Brad Pitt នៅការចាក់បញ្ចាំងលើកដំបូងនៃ «F1» ។ តារាសម្ដែងទាំងពីរ បានស្លៀកសម្លៀកបំពាក់ និងស្បែកជើង ដែលធ្វើឱ្យគេចាប់អារម្មណ៍នឹងភាពឆើតឆាយ ព្រមទាំងស្ទីលឡូយសង្ហា របស់ពួកគេ ក្នុងវ័យជាង ៦០ឆ្នាំ។

អ្នកទាំងពីរ បានបង្ហាញសកម្មភាពដ៏ស្និទ្ធស្នាល និងបានថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយ និងជជែកគ្នាលេង ផងដែរ។ គួររំឭកផងដែរថា Tom Cruise និង Brad Pitt បានធ្វើសកម្មភាពថតរឿង ជាមួយគ្នានៅពេលពួកគេ នៅក្មេង។ ហើយពេលវេលាចុងក្រោយ ដែលតារាទាំងពីរបានថតរូបជាមួយគ្នា គឺក្នុងឆ្នាំ ២០០១ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ 9/11 «A Tribute to Heroes» ក្នុងទីក្រុង Los Angeles ។ អ្នកទាំងពីរ ពិតជារំភើបចិត្តក្នុងការជួបជុំគ្នាឡើងវិញ នៅលើកម្រាលព្រំក្រហមនៅ Cineworld Leicester Square នៅយប់ថ្ងៃចន្ទ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]