កម្សាន្ត៖ Antonela ដែលត្រូវបានគេស្គាល់ថា ជាភរិយារបស់ កីឡាករបាល់ទាត់ លោក Lionel Messi បានទាក់ទាញការចាប់អារម្មណ៍ នៅពេលបង្ហោះសារជូនពរថ្ងៃកំណើតដល់ស្វាមី នៅថ្ងៃទី ២៤ ខែមិថុនា កន្លងទៅនេះ។

Messi 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Antonela ដែលជាភរិយា របស់ Messi បានបង្ហោះសារថា «រីករាយថ្ងៃកំណើត បុរសចំណាស់ដែលអន់ចិត្ត។ ជាឪពុកដ៏ល្អបំផុត ដៃគូដ៏ល្អបំផុត ល្អបំផុតនៃអ្វីគ្រប់យ៉ាង។ ម៉ាក់ និងខ្ញុំ ពិតជាសំណាងណាស់ដែលមានអ្នក។ យើងស្រឡាញ់អ្នក»។ ជាមួយនឹងសារមួយនេះ ភរិយារបស់ Messi ក៏បានចែករំលែករូបថតជាបន្តបន្ទាប់នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ Messi និង​ភរិយា ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជាច្រើន ស្ងើច​សរសើរ​ពីរឿង​ស្នេហា​របស់​ពួក​គេ​ ដែលជាទំនាក់ទំនងដ៏រឹងមាំមួយ។

Messi និង ភរិយា

រូបថតមួយ ​របស់​កំពូល​តារា​អាហ្សង់ទីនរូបនេះ បានបង្ហាញស្នាម​ញញឹម​នៅ​ជាប់​នំ​ខួបកំណើត​ ជាមួយ​តួ​តុក្កតា Grumpy Smurf។ Messi បានប្រារព្ធខួបគម្រប់ ៣៨ឆ្នាំ របស់ខ្លួននៅថ្ងៃទី ២៤ ខែមិថុនា ហើយហាក់ដូចជា បានចំណាយពេលជាមួយប្រពន្ធ និងកូនរបស់លោក ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Messi 
Messi និង ភរិយា
Messi និង ភរិយា
Messi និង ភរិយា
Messi និង ភរិយា
Messi 
Messi 
Messi 
Messi 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]