កម្សាន្ត៖ កាលពីថ្មីៗកន្លងទៅនេះ តារាកំប្លែងដ៏ល្បីល្បាញ និងជាអ្នកជំនួញដ៏ជោគជ័យម្នាក់ លោក Peypey Dy បានប្រកាសក្នុងគណនីហ្វេសប៊ុកផេកថា ខ្លួននឹងជួយផ្សព្វផ្សាយផលិតផលកូនខ្មែរដោយឥតគិតថ្លៃ ដើម្បីរួមចំណែកជួយដល់បងប្អូនខ្មែរ ដែលមានផលិតផលល្អ ប៉ុន្ដែខ្វះទីផ្សារ។

តាមរយៈសារបង្ហោះនោះ លោកបានប្រកាសថា"ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃទី26 ខ្ញុំនឹងចុះទៅថតនៅសហគមអ្នកដាំបន្លែសុវត្ថិភាព នៅខេត្តសៀមរាបថ្ងៃទី27 ខ្ញុំនឹងបន្តទៅថតនៅសិប្បកម្មមួយកន្លែង ក្នុងខេត្តបន្ទាយមានជ័យ
ដូច្នេះបើសិនជាបងប្អូនចង់អោយខ្ញុំថត ពីផលិតផលខ្មែរ កសិដ្ឋាន សិប្បកម្ម ឬអ្វីក៏បានដែលជារបស់បងប្អូនយើង សូមឆាតចូលpage

នោះបងប្អូននឹងទទួលបានសារឆ្លើយតបរហ័ស ដែលមានភ្ជាប់លេខទូរស័ព្ទក្រុមការងារខ្ញុំហើយ បងប្អូនអាចទាក់ទងមកលេខtelegramគាត់បាន ដើម្បីគាត់រៀបចំកាលវិភាគ
ខ្ញុំសូមជម្រាបថា ការថតនឹងមិនមានគិតថ្លៃអ្វីទាំងអស់មិនថានៅខេត្តឬក្រុងឡើយ អរគុណ"។

ជាមួយគ្នានេះ ក្នុងថ្ងៃទី២៦ តារាកំប្លែង Peypey Dy និងក្រុមកំប្លែងរបស់លោក ដែលមានដូចជា លោកសក្កដា ម៉ែសេះ អូស្កា និងសមាជិកផ្សេងៗទៀតបានចុះទៅថតផ្សព្វផ្សាយអំពីសិប្បកម្មធ្វើសរសៃនំបញ្ចុកស្នាដៃកូនខ្មែរនៅខេត្តបន្ទាយមានជ័យ។

ចំណែកឯថ្ងៃនេះ ក្រុមតារាកំប្លែងដ៏មានប្រជាប្រិយភាព និងមានទឹកចិត្តជួយខ្មែរ បានបន្ដថតពីសហគមន៍អ្នកដាំបន្លែសុវត្ថិភាព នៅខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ លោកក៏បានឆ្លៀតបង្ហោះរូបភាព ទីងមោងស្នាដៃកូនខ្មែរ ដែលធ្វើរូបទីងមោងមានមុខមាត់ដូចខ្លួនទៀតផង។

ពាក្យសម្ដី និងទង្វើរបស់លោក Peypey Dy បានបញ្ជាក់ឲ្យឃើញថា ខ្លួនពិតជាមានទឹកចិត្តស្រឡាញ់ខ្មែរ ចេះចូលរួមចំណែកជួយដល់បងប្អូនខ្មែរពិតមែន ហើយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជួយទៅកាន់បងប្អូនខ្មែរតាមដែលអាចធ្វើបាន ពិតជាគួរឲ្យសរសើរ និងគួរឲ្យយកគម្រូតាម៕
ប្រភព៖ Peypey Dy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]