កម្សាន្ត៖ តារាសម្តែង លោក Orlando Bloom បានបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាល ឱប Kim Kardashian នៅពេលពួកគេ បានជួបគ្នានៅទីក្រុង Venice មួយថ្ងៃបន្ទាប់ពី ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា រូបលោកបានផ្តាច់ការភ្ជាប់ពាក្យរបស់ខ្លួន ជាមួយនឹងតារាចម្រៀងស្រី Katy Perry ។

ក្នុងនោះដែរ តារាសម្ដែង លោក Orlando Bloom បានឱប Kim Kardashian យ៉ាងសប្បាយរីករាយ ក្នុងពេលជួបជុំគ្នាក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៦ ខែមិថុនា កន្លងទៅនេះ។យោងតាមគេហទំព័រ Dailymail តារាសម្តែងរូបនេះ បានថើបថ្ពាល់ Kim ហើយបន្ទាប់មក បានស្វាគមន៍សមាជិកដទៃទៀតនៃគ្រួសារ Kardashian ដែលឈរក្បែរខ្លួន។

តារាទាំងពីររូបនេះ បានជជែកគ្នាយ៉ាងសប្បាយរីករាយ នៅខាងក្រៅសណ្ឋាគារមួយ។ គួររំឭកផងដែរថា កាលពីឆ្នាំមុន Orlando បានជួប Kim ក្នុងពិធីជប់លៀងសប្បុរសធម៌មួយ ពេលលោកនៅជាមួយគូដណ្តឹង Katy Perry។ ពួកគេបានជួបគ្នាម្តងទៀត ក្នុងសប្តាហ៍នេះក្នុងនាមជាភ្ញៀវនៅក្នុងពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos ។ Kim និង Katy គឺជាមិត្តរបស់កូនក្រមុំ Lauren Sanchez ។ តារាស្រីទាំងពីរនាក់នេះ បានចូលរួមពិធីជប់លៀងរបស់ Lauren កាលពីខែមុន នៅទីក្រុងប៉ារីស៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]