កម្សាន្ត៖ តារាសម្តែង Brad Pitt និង គូស្នេហ៍វ័យក្មេង Ines de Ramon បានបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាល ពេលដើរទិញឥវ៉ាន់ នៅជប៉ុន កាលពីថ្ងៃទី ២៧ ខែមិថុនា កន្លងទៅនេះ។

អំឡុងពេលចេញក្រៅ លោក Brad Pitt បានកាន់ដៃមិត្តស្រីរបស់ខ្លួនយ៉ាងតឹង។ តារាសម្តែងវ័យ ៦១ ឆ្នាំរូបនេះ មើលទៅមានភាពស្រស់ស្រាយ ពេលនៅក្បែរ Ines ពួកគេបានដើរតាមផ្លូវ ហើយឈប់នៅហាងលក់សំលៀកបំពាក់មួយចំនួន។

តាមរយៈការបង្ហាញខ្លួនលើកនេះ Brad ពាក់អាវដៃខ្លីជាមួយខោពណ៌ស និងស្បែកជើងប៉ាតា។ ខណៈ Ines de Ramon បានស្លៀករ៉ូបពណ៌សបែបរឹបរាង វាលកជ្រៅ ដែលបង្ហាញពីភាពសិចស៊ីរបស់នាង។

យោងតាម Page Six តារាសម្ដែង លោក Brad និងគូស្នេហ៍ បានឆ្លៀតឱកាសចេញកម្សាន្ត ពេលដែលតារាសម្តែងរូបនេះ ទៅប្រទេសជប៉ុន ដើម្បីចាក់បញ្ចាំងរឿង F1 ។ Ines បាននៅជាមួយ Brad អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ ពីអាមេរិកខាងជើង ដល់អឺរ៉ុប និងអាស៊ី ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]