កម្សាន្ត៖ សេដ្ឋីនីវ័យក្មេង Kylie Jenner រួមទាំងម្តាយ និង បងស្រីរបស់នាង Kendall Jenner បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ពេលចូលរួមកម្មវិធីជប់លៀងក្រោយពិធីរៀបការ របស់ Jeff Bezos កាលពីថ្ងៃទី ២៨ ខែមិថុនា កន្លងទៅនេះ។

តារាម៉ូដែល និងជាសហគ្រិនមហាសេដ្ឋី Kylie Jenner បានតុបតែងខ្លួន ដោយស្លៀកពាក់អាវពណ៌ប្រាក់ ជាមួយនឹងសំពត់ពណ៌ស ព្រមទាំងពាក់វ៉ែនតាខ្មៅ។

ខណៈម្តាយរបស់នាង Kris Jenner មើលទៅកាន់តែមានភាពទាន់សម័យ ពេលបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ ដែលមានលំនាំរង្វង់ពណ៌ប្រផេះ និងស ជាមួយនឹងអាវរោមពណ៌ខ្មៅ និងវ៉ែនតាខ្មៅ នៅពេលអ្នកស្រី ចាកចេញពីសណ្ឋាគារ ទៅពិធីជប់លៀង។

ចំណែកឯ កំពូលតារាបង្ហាញម៉ូត Kendall Jenner ដែលជាបងស្រីរបស់ Kylie Jenner បានជ្រើសរើសរ៉ូប Thierry Mugler ពណ៌ស្វាយ និងពាក់វ៉ែនតាខ្មៅ៕

ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]