នៅថ្ងៃទី ២៩មិថុនាឆ្នាំ ២០២៥ នេះតម្លៃមាសនៅលើទីផ្សារកម្ពុជាបានធ្លាក់ថ្លៃមកនៅត្រឹម ៣៩៧ដុល្លារក្នុង១ជី ដែលកាលពីសប្តាហ៍មុននេះ មានតម្លៃរហូតដល់ ៤០៥ដុល្លារក្នុងមួយជី។
អ្នកវិភាគសេដ្ឋកិច្ចទីផ្សារមាសនៅប្រទេសកម្ពុជាបានលើកអំពីមូលហេតុមួយចំនួនដែលជារួមយើងឃើញមានមូលហេតុ៣យ៉ាង ដែលបណ្ដាលឲ្យមាសនៅទីផ្សារប្រទេសកម្ពុជាបានធ្លាក់ថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១គឺបទឈប់បាញ់គ្នារវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤មិថុនា។
ទី ២គឺការរំសាយក្តីបារម្ភទាក់ទងទៅនឹង គោលនយោបាយតម្លើងពន្ធនាំចូលអាមេរិករបស់លោកត្រាំដែលពេលនេះបានចាប់ផ្ដើមសម្របសម្រួលលើពន្ធបរិក្ខាផ្សេងៗជាពិសេសគឺភាពតានតឹងរបស់អាមេរិកនិងចិនដែលបានកំណត់ត្រឹមថ្ងៃទី៩កក្កដាខាងមុខនេះ។
និងទី៣ គឺតម្លៃមាសធ្លាក់ចុះពីព្រោះលុយនិងការវិនិយោគមួយចំនួននៅពេលនេះបានងាកទៅបាញ់ឆ្ពោះទៅលើទីផ្សារស្តុកភាគហ៊ុនវិញ។
សូមបញ្ជាក់ថាតម្លៃមាសនៅទីផ្សារកម្ពុជាបានធ្លាក់ចុះពី ៤០៥ដុល្លារមកនៅត្រឹម៣៩៧ដុល្លារក្នុងមួយជីនេះបានកើតឡើងបន្ទាប់ពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះពី ៣៣២៧ដុល្លារក្នុងមួយអោនមកនៅត្រឹម ៣២៨៨ក្នុងមួយអោន៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]